ខេត្តសៀមរាប៖ ពលរដ្ឋម្នាក់រស់នៅស្រុកពួក ជាប់ព្រំប្រទល់ស្រុកក្រឡាញ់ បានកាប់ដី បិត ដាក់ទ្រូ នៅក្នុងព្រៃ ក្បែមាត់ស្ទឹង ខាងជើងភូមិចម្ងាយប្រមាណ១០០០ម៉ែត្រ ប្រទះឃើញគ្រាប់បែក មិនទាន់ផ្ទុះ ចំនួន៣ រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង០៩និង០០នាទីព្រឹក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅម្ដុំ ព្រៃមាត់ស្ទឹង(ចំណុចគោកតាភុន)ខាងជើងភូមិ តាយិន ចំម្ងាយប្រវែង១០០០ម៉ែត្រ ក្នុង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានប្រាប់តាមទូរស័ព្ទថា បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់ ឈ្មោៈ ស៊ុត ស៊ុយ ភេទប្រុសអាយុ ៥៦ ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិគោកលៀប ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប រស់នៅជាប់ព្រំប្រទស្រុកពួក និងស្រុកក្រឡាញ់ បានទៅកាប់ដី បិទដាក់ទ្រូ ប្រទះឃើញគ្រាប់បែក ចំនួន ៣គ្រាប់ ប្រភេទគ្រាប់បែកដងសូវៀត ចំនួន ១គ្រាប់ ប្រភេទគ្រាប់បែកពណ៍ខ្មៅរបស់ចិនចំនួន ២ គ្រាប់ នោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍រដ្នបាលឃុំស្នួលយក ប្រគល់ទៅឱ្យខាងអង្គភាពស៊ីម៉ាក យកមករក្សាទុក ដើម្បីប្រគល់ទៅឱ្យការិយាល័យជំនាញគ្រប់គ្រង់អាវុធជាតិ ផ្ទុះ យកទៅកំទេចចោល នៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧នេះ ៕ ប៊ុនរិទ្ធី