ប៉ោយប៉ែត៖ គេសង្កេតឃើញនៅផ្សាររោងគ្លឿ ឋិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ក្រោយពីមន្រ្តីយោធា និងផ្នែកពាក់ព័ន្ធ ចូលទៅបោសសម្អាតដកហូតទំនិញ ដែលល្មើសកម្មសិទ្ធិបញ្ញាយ៉ាងខ្លាំងរបស់អាជីវករខ្មែរ ធ្វើឲ្យការងារនៃទិដ្ឋភាពរួម របស់ផ្សារខាងលើកំពុងសោកសៅ ដោយសារមិនមានភ្ញៀវទេសចរណ៍ ឬអ្នកលក់ទំនិញធ្វើដំណើរមកទិញរបស់របរ ក្នុងផ្សាររោងគ្លឿ ហើយបច្ចប្បន្ន មានការពង្រីកផ្សារចេញ ទៅក្រៅបរិវេណជុំវិញផ្សាររាប់រយរ៉ៃ ដោយពីមុនមានរថយន្តចតយ៉ាងច្រើន និងបរិមាណការចរាចរណ៍ ហូរហែតាំងពីព្រឹក រហូតដល់ល្ងាច។
តែសភាពផ្សាររោងក្លឿបច្ចុប្បន្ន ស្ទើរតែគ្មានមនុស្សដើរ មានតែអ្នកលក់ មិនមានអ្នកទិញ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំពរ័ក្នុងស្រុករបស់ថៃ។
បន្ទាប់ពីការពិនិត្យតំបន់ជុំវិញស្ទើរគ្រប់ផ្សារ ភាគច្រើនមានតែអ្នកលក់ មានតែតូបមួយចំនួនតូចដែលមានអតិថិជន ទិញទំនិញហាមឃាត់ នៅពេលសាកសួរទៅគ្រប់គ្នាតប ដោយសំឡេងដូចគ្នាថា: ស្ងាត់ណាស់ ជាពិសេសតំបន់លក់ទំនិញប្រភេទ២ និងល្មើសកម្មសិទ្ធិបញ្ញា ជាអាថ៌ កាបូប ស្បែកជើង។ល។ នៅក្នុងផ្សាររោងក្លឿ សព្វថ្ងៃភាគច្រើនបានបិទតូបស្ទើរអស់ ដោយពួកគេសំអាងថា: សមត្ថកិច្ចល្មើសកម្មសិទ្ធិបញ្ញា នឹងចុះពិនិត្យរាល់ថ្ងៃ ទើបពួកគាត់សម្រេចបិទតូបល្អជាងលក់។ ដោយឡែក តូបដែលបើកលក់ ក៏បំពាក់ស្លាកបញ្ចុះតម្លៃ ដើម្បីលក់ទំនិញចេញពីតូបរបស់គេឲ្យបានច្រើនបំផុត។
ស្រ្តីម្នាក់វយ័៥២ឆ្នាំ ជនជាតិខ្មែរ ម្ចាស់តូបលក់សម្លៀកបំពាក់ក្នុងផ្សាររោងគ្លឿ តាំងពីឆ្នាំ២០០០បានថ្លែងថា: រយៈពេល១៧ឆ្នាំ ដែលលក់ទំនិញក្នុងផ្សារខាងលើ ឃើញភាពខុសគ្នាដាច់ស្រឡះ ថ្ងៃនេះមានតែអ្នកលក់ មិនមានអ្នកទិញទំនិញនោះឡើយ។
ស្រ្តីរួបនោះបន្តថាៈកាលពីដប់ឆ្នាំកន្លងទៅ មានមនុស្សច្រើនចេញ ចូលទៅទិញរបស់របស់ក្នុងផ្សារខាងលើ ហើយការលក់ដូរមានភាពសប្បាយក្នុង១ថ្ងៃអាចរកចំណូលបានរាប់ម៉ឺនបាត តែបច្ចុប្បនលក់ក្នុងមួយថ្ងៃមិនបានប្រាក់ពីរពាន់បាត (ប្រាក់ថៃ)ផ ងបើគិតជាប្រាក់រៀលជា២០ម៉ឺន ។ គាត់បញ្ជាក់ថាៈផ្សាររោងក្លឿនឹងបរាជ័យទៅថ្ងៃខាងមុខ បើសភាពស្ងប់ស្ងាត់គ្មានភ្ញៀវមកទិញ មានតែអ្នកលក់ ដោយរកចំណូលបង់ថ្លៃតូបមិនបាន ៕ វណ្ណា