ខេត្តកណ្ដាល៖ ក្រោយការសាកសួរ នៅរសៀលថ្ងៃទី២៩ ខែឧសភា នេះ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់យុវជនម្នាក់ដែលគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សជាច្រើននាក់របួសធ្ងន់ស្រាល ។
មន្ត្រីតុលាការ ថ្លែងថា យុវជនរូបនេះ ត្រូវបានចោទប្រកាន់ពីបទ “ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ច បណ្តាលឲ្យរបួសអ្នកដទៃ “ តាមមាត្រា៨៣ កថាខណ្ឌ”គ” នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។
បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤០និង៤១ នាស្រុកខ្សាច់កណ្ដាល ។
យុវជនរូបនេះឈ្មោះ លាត លួត អាយុ២២ឆ្នាំ រស់នៅភូមិ ជីក ឃុំជីក ស្រុកកំចាយមារ ខេត្តព្រៃវែង ៕ ចេស្តា