ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូត្រូវចោរតាមពីក្រោយឆក់កាបូបស្ពាយបានសម្រេចអស់លុយ១៥០ដុល្លារ និងទូរស័ព្ទអាហ្វូនស៊ីចមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ ខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រឡប់មកពីមើលម្តាយឈឺនៅមន្ទីពេទ្យវិញ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែរហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពណ៌ប្រផេះស្ពាយដាក់ពីមុខបានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលេ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។​

នារីរងគ្រោះមានឈ្មោះខែម កញ្ញា អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៩០ ភូមិបាយ៉ាប ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ មិនចាំស្លាកលេខ ។ កាបូបស្ពាយដែលក្រុមចោរឆក់យកទៅបាត់នោះ មានលុយក្នុងនោះ១៥០ដុល្លារ ទូរស័ព្ទម៉ាកអាយហ្វូនស៊ីចតំលៃ៤០០ដុល្លារមូយគ្រឿង សរុបទឹកប្រាក់ចំនួនជាង៥៥០ដុល្លារ។​

តាមសំដីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនកើតហេតុ រូបនាងបានជិះម៉ូតូមួយគ្រឿងម្នាក់ឯង ចេញពីមើលម្តាយបង្កើតកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយេជិះម៉ូតូតាមផ្លូវលេខ៣៥៥ គោលបំណងត្រឡប់ទៅផ្ទះវិញ ក្នុងទិសដៅត្បូងទៅជើង ខណៈជិះមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហមមិនចាំស្លាកលេខមកពីក្រោយរួចជិះមកក្បែរធ្វើសកម្មភាពឆក់យកកាបូបស្ពាយពណ៌ប្រផេះដែលស្ពាយដាក់នៅខាងមុខបានសម្រេចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ជនរងគ្រោះមិនដួលម៉ូតូនោះទេ។

ក្រោយហេតុការណ៍កើតឡើង រូបគាត់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែតែប៉ុណ្ណោះ ៕ អារុណរះ


ចែករំលែក៖