ភ្នំពេញ៖ ស្ត្រីម្នាក់បន្ទាប់ពីលេងល្បែងចាញ់ជំពាក់លុយគេវ័ណ្ឌកគ្មានប្រាក់សងគេ បានដើរប្រើល្បិចសុំម្ចាស់ផ្ទះចូលបទជើងតូច បន្លំលួចទូរស័ព្ទមួយគ្រឿងនៅក្នុងផ្ទះ តែត្រូវម្ចាស់ឃើញទាន់ដេញតាមចាប់បានប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៨១ ផ្លូវ១០៣ ក្រុមទី៨ ភូមិទួលសង្ក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងស្ត្រីដែលបន្លំចូលលួចទូរស័ព្ទនោះមានឈ្មោះ ខុម ឈឿន អាយុ៥៣ឆ្នាំមុខរបរមិនពិតប្រាដក់ស្នាក់នៅផ្ទះបងស្រីសង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះម៉ៅ ងន់ ភេទប្រុសអាយុ៦៨ឆ្នាំមុខរបរលក់ដូរមានទីលំនៅកន្លែងកើតហេតុខាងលើទូរស័ព្ទដែលស្ត្រីប៉ុនប៉ងលួចនោះម៉ាកសាំស៊ុង។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានទុកទូរស័ព្ទនៅលើតុឈើនៅក្នុងផ្ទះ ហើយរូបគាត់បានអង្គុយបីចៅនៅលើគ្រែនៅមុខផ្ទះ បន្ទាប់មកស្រាប់តែស្រ្តីខាងលើបានដើរមកសួររូបគាត់ថា ពូមានបន្ទប់ជួលទេនៅទីនេះ ហើយរូបគាត់បានឆ្លើយតបទៅវិញថា អត់មានបន្ទប់ជួលទេ ក្រោយពីសួរគាត់ហើយ ស្ត្រីរូបនោះបានសុំចូលបទជើងតូចនៅក្នុងផ្ទះ បន្ទាប់ពីបទជើងតូចរួច បានដើរចេញក្រៅដោយដៃកាន់ទូរស័ព្ទភ្លាមៗនោះមានការសង្ស័យឃើញជនសង្ស័យក៏បានស្រែកឆោឡោរួចដេញតាមចាប់បានឆែកឃើញទូរស័ព្ទ និងដៃចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែដើម្បីសាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕ អារុណរះ