ភ្នំពេញ៖ បុរសម្នាក់ជាគ្រូបង្រៀននៅខេត្តកំពត ហើយបានមកភ្នំពេញ ដើម្បីសួរសុខទុក្ខប្រពន្ធដែលមករកសីុ ដោយមិនស្រួលខ្លួន ក៏បានទៅរកកន្លែងម៉ាស្សា កោសជប់នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈកំពុងកោសក៏ត្រូវនារីម៉ាស្សាបានលូកយកលុយអស់ចំនួន៦០០ដុល្លារ បង្កការភ្ញាក់ផ្អើលប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង៨យប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០១៧ ។
បុរសជាគ្រូបង្រៀននោះឈ្មោះព្រំ ចាន់ថុនភេទប្រុសអាយុ៣៧ឆ្នាំមុខរបគ្រូបង្រៀន នៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគាត់ទើបតែមកពីស្រុកដើម្បីមកលេងប្រពន្ធនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ដោយមិនស្រួលខ្លួនទើបរួបគាត់បានធ្វើដំណើរមកកាន់ទីតាំងម៉ាស្សាផ្លូវ២០០៤ ដើម្បីឲ្យនារីម៉ាស្សាកោសខ្យល់ឲ្យ។ ជនរងគ្រោះបានបន្តថា ពេលកោសខ្យល់រួចរាល់រួបគាត់ក៏បានលូកហោប៉ាវដើម្បីយកលុយឲ្យថ្លៃសេវ៉ាម៉ាស្សាស្រាប់តែបាត់លុយអស់ចំនួន៦០០ដុល្លារទើបធ្វើឲ្យគាត់ភ្ញាក់ផ្អើល ពេលនោះនារីម៉ាស្សាបាននិយាយថាមិនបាច់ប្តឹងផ្តល់នោះទេចាំគេជួយសងចុះនួន២០០ដុល្លារវិញតែមិនព្រមទើបព្រឹកថ្ងៃទី២ខែដដែលក៏ទៅប្តឹងសមត្ថកិច្ចជួយអន្តរាមន៍។
ក្រោយពីទទួលបានដំណឹងសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុភ្លាមតែទីតាំងខាងលើនោះបានបិទទ្វាអស់។
ប្រជាពលរដ្ឋបានបង្ហើបថា ទីតាំងខាងលើសមត្ថកិច្ចធ្លាបចុះឃាត់ស្ត្រីម៉ាស្សាជាច្រើនលើកច្រើនសាមកហើយពីបទលួចបន្លំលុយភ្ញៀវពេលចូលទៅម៉ាស្សាហើយក៏បញ្ជូនទៅតុលាការដែរតែមិនបានយូប៉ុន្មាក៏ចេញមកវិញនិងប្រកបរបដដែល។
នារីម៉ាស្សាទី១ត្រូវបានគេស្គាល់ឈ្មោះសៅសុខហេង អាយុ១៨ឆ្នាំ មុខរបនារីម៉ា្សាខាងលើនិងទី២ឈ្មោះហេងធូ អាយុ៣០ឆ្នាំ មុខរបនារីម៉ា្សាដូចគ្នា ។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចតែប៉ុណ្ណោះចាំមើលតើសមត្ថកិច្ចនិងមានវិធានការយ៉ាងណាចំពោះករណីនេះ៕ សុខាសែនជ័យ