ព័ត៌មានទាន់ហេតុការណ៍៖

ចោរទាំងហ្វូងដេញកាប់ប្លន់ជនរងគ្រោះ៤នាក់បាន២០ដុល្លារក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រមាណជាង១០នាក់ តែងតែធ្វើសកម្មភាពកាប់ហើយប្លន់យកសម្ភារពីប្រជាពលរដ្ឋនៅពេលយប់បានសម្រេចជាញឹកញាប់ តែសមត្ថកិច្ចមិនសូវបង្ក្រាបបានឡើយ ។

ជាក់ស្ដែងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២០៥ កែងនឹងផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពដេញកាប់លើជនរងគ្រោះ៤នាក់ ដែលកំពុងធ្វើដំណើរដោយម៉ូតូមួយគឿង ហើយបានយកកាបូបលុយរបស់ជនរងគ្រោះ រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ហើយជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកតែប៉ុណ្ណោះ ។

ជនរងគ្រោះទី១ ឈ្មោះ វក់ សិនវន ភេទស្រី អាយុ២០ឆ្នាំ ធ្វើការនៅហាង”អូគីដេ” មានស្រុកកំណើត នៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តកំពុងចាម។ ទី២ឈ្មោះ-នី ស្រីណុច ភេទស្រី អាយុ២១ឆ្នាំ ធ្វើការនៅហាង”អូគីដេ” មានស្រុកំណើតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ- នី ស្រីកា ភេទស្រីបអាយុ២០ឆ្នាំ ធ្វើការនៅហាង “អូគីដេ” នាក់ទាំង៣ស្នាក់នៅជាមួយគ្នានៅបន្ទប់ជួលក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន រាជធានីភ្នំពេញ។ ទី៤ឈ្មោះ- ណាក់ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកឌុប ធ្វើដំណើតដោយម៉ូតូមួយគ្រឿង ម៉ាក់ Nex ពណ៌ស ស្លាកលេខ ភ្នំពេញ1CP-7630 ។ រីឯសម្ភារដែលបាត់បង់គឺកាបូបស្ពាយមួយដែលក្នុងមានទឹកប្រាក់ចំនួន២០ដុល្លារ។

តាមសម្តីជនម្នាក់ឈ្មោះ វក់ សិនវន បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង៣នាក់បានចេញពីធ្វើការនៅជិតកន្លែងកើតហេតុ បានឲ្យឈ្មោះ ណាក់ ភេទប្រុស មកយកត្រឡប់ទៅផ្ទះ ដូចរាល់ដង តែថ្ងៃនេះបានហួសទៅចាក់សាំងនៅឯស្ថានីយសាំងស្តុបកៅដាយ ពេលដែលទៅដល់ចំណុចកើតហេតុមិនទាន់បានឆ្លងស្តុបផង ក៏ស្រាប់តែលេចមុខចោរមួយហ្វូងប្រមាណជាង៧ម៉ូតូ ក្នុង១ម៉ូតូគ្រឿងមានគ្នា២នាក់ ប្រដាប់ដោយដាវ និងដំបងគ្រប់ដៃ បានធ្វើសកម្មភាពដេញវាយហើយបានដណ្តើមយកកាបូបស្ពាយរបស់ពួកគេដែលកំពុងស្ពាយជាប់ស្មា ពេលយកបានហើយ ហ្វូងចោរទាំងនោះបានជិះគេចខ្លួនបាត់ស្រមោល មិនរំខានសមត្ថកិច្ចសូម្បីបន្តិច ។

ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានរត់គេចខ្លួនចូលក្នុងផ្ទះប្រពលរដ្ឋដើម្បីឲ្យគេជួយហើយគ្មានរណារងរបួសទេ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖