ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លក់ និងចែកចាយថ្នាំញៀនម្នាក់ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯកស៊ុន សុផាតស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា នៅព្រលប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណី នៅចំណុចក្រុមទី២៤ ភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដោយចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនចំនួន១១កញ្ចប់តូចទម្ងន់០,៨៥ក្រាម។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះអ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរធ្វើសំណង់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ច បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖