ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្បែរអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្ថិតក្នុងភូមិ អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បង្ករភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទូទាំងក្រុងបាត់ដំបង ស្មានថាជាករណីប្លន់ប្រដាប់អាវុធ។
មន្ត្រីកងរាជអាវុធហត្ថមួយរូបបានឲ្យដឹងថា ករណីផ្ទុះអាវុធខាងលើ មិនមែជាករណីប្លន់អីទេ គឺជាប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ចំរើន តាដា ហៅ ពាវ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ។
ក្នុងពេលឃាត់ខ្លួនបានវត្ថុតាងដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួនទម្ងន់២៦,០៧ក្រាម- រថយន្តចំនួន១គ្រឿង។ ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាម្តងរួចមកហើយ ក្នុងករណីជួញដូរគ្រឿងញៀនដូចគ្នា។ ចំពោះករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា ការផ្ទុះអាវុធកាលពីយប់មិញនេះ មិនមែនជាករណីប្លន់ប្រដាប់អាវុធទេ គឺជាកិច្ចបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន ៕ ហេង សូរិយា