ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យលួចម៉ូតូពីខេត្តសៀមរាប សមត្ថកិច្ចស្រុកកំពង់ស្វាយចាប់បាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនសង្ស័យម្នាក់លួចម៉ូតូពីខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកំពង់ស្វាយសហការជាមួយកម្លាំងប្រជាការពារភូមិស្ទាក់ចាប់បាន បន្ទាប់ពីដែលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមចេញពីខេត្តសៀមរាប ហើយធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៦ កាលពីរំលងអាធ្រាតចូលថ្ងៃទី៥ខែមិថុនាឆ្នាំ២១០៧ នៅចំនុចភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះរ៉ា លីន ភេទប្រុសអាយុ១៩ឆ្នាំសព្វថ្ងៃស្នាក់នៅភូមិតំបន់អូកូតស្រុកសណ្តាន់ខេត្តកំពងធំ បានទៅធ្វើបុគ្គលិកបំរើនៅហាង លក់សាច់អាំង យីហោ ឈ្មោះវ៉ាន ឆេងប៉ោ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមបានលួចម៉ូតូថៅកែហាងរបស់ខ្លួន កាលពីព្រលប់ថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១៧ ខណៈដែលម្ចាស់ហាងចេញទៅផឹកស៊ីនៅខាងក្រៅផ្ទះ ហើយបានធ្វើសកម្មភាពជិះចេញពីខេត្តសៀមរាបតាមបណ្តោយផ្លូវជាតិលេខ៦មកកាន់ខេត្តកំពង់ធំ តែត្រូវកម្លាំងប្រជាការពារភូមិសហការេជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ស្ទាក់ចាប់បានទាំងយប់ ហើយបញ្ជូនទៅសាកសួរនៅអធិការស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចាត់ការបន្តតាមនិតិវិធី។

ជនសង្ស័យបានសារភាព នូវចំពោះមុខសមត្ថកិច្ចថា ខ្លួនគេទើបតែទៅស៊ីឈ្នួលគេបានជាង១សប្តាហ៏ប៉ុណ្នោះ ដោយឃើញម្ចាស់ហាងខាងលើទុកកូនសោរចោលលើតុ ក៏លួចយកមកតែម្តង បច្ចុប្បន្នសមត្ថកិច្ចនាំខ្លួនជនសង្ស័យម្នាក់នេះបញ្ជូនទៅកាន់ស្នងការចំនែកម៉ូតូ ម៉ាកឌ្រីមសង់ ពណ៍ខ្មៅ១គ្រឿងនោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញ៕ ប៊ុន រិទ្ធី


ចែករំលែក៖