ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យឆបោកលុយ២ម៉ឺនដុល្លានៅខេត្តសៀមរាប ជិះរថយន្តគេចខ្លួន តែត្រូវសមត្ថកិច្ចសៀមរាបសហការគ្នាជាមួយសមត្ថកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់ ចុះរត់ចោលឡាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនសង្ស័យល្បិចខ្ពស់មានគ្នា២នាក់ បានធ្វើសកម្មភាពឆរបោកប្រាក់ចំនួន២ម៉ឺនដុល្លារនៅក្នុងខេត្តសៀមរាប ហើយឡើងជិះរថយន្តគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវបានម្ចាស់គេសហការជាមួយសមត្ថកិច្ចទាំង២ខេត្ត ដេញតាមប្រផិតប្រភីងស្ទាក់បាន កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ចកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីខេត្តសៀមរាបថាមានករណីជនសង្ស័យបានឆបោកលុយ ហើយជិះរថយន្តចេញពីខេត្តសៀមរាប សំដៅមកខេត្តកំពង់ធំនោះសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានដាក់កម្លាំងចាំស្ទាក់ តែត្រូវក្រុមជនសង្ស័យបើករថយន្តត្រឡប់ក្រោយនៅចំនុចគល់ស្ពានព្រៃប្រស់ ហើយបទចូលផ្លូវលំ តាមផ្លូវវត្តប្រាសាទអណ្តែត ខណៈនោះសមត្ថកិច្ចក៏បានដេញតាមពីក្រោយ រហូតដល់ក្រុមជនសង្ស័យបានបើករថយន្តគេចទម្លាក់ផ្លូវហើយចុះរត់គេចខ្លួនបាត់ ព្រមទាំងយកលុយទៅមួយដោយបន្សល់ទុករថយន្តបាឡែនពណ៍ទឹកប្រាក់១គ្រឿង! ត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ។

លោក អ៊ិតសុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ បានឲ្យដឹងថាករណីនេះក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ និងមានរថយន្ត២គ្រឿង បានយករថយន្តម៉ាកលុចសីស RX.330.ពណ៍ខ្មៅទៅដាក់បញ្ចាំនៅខេត្តសៀមរាបដោយអះអាងថារថយន្តរបស់ខ្លួនមានឯកសារត្រឹមត្រូវ តែទទួលបានប្រាក់បញ្ចាំចំនួន២០០០០$ រួចហើយ បែរជារថយន្តរបស់គេមិនមានឯកសារត្រឹមត្រូវទេ គឺជារថយន្តគេចពន្ធ ខណៈពេលនោះជនសង្ស័យដែលទទួលលុយម្នាក់នោះ បានរត់ឡើងជិះរថយន្តភ្លាមៗគេចចេញពីសៀមរាបតាមផ្លូវជាតិលេខ៦សំដៅមកដល់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ច ស្ទាក់ចាប់ តែត្រូវជនសង្ស័យចុះរត់គរចខ្លួនបាត់ បន្សល់ទុករថយន្ត និងរូបថតជនសង្ស័យ១សន្លឹកនៅក្នុងរថយន្ត! ហើយករណីនេះសមត្ថកិច្ចកំពុងតែចងក្រងសំណុំរឿង ដើម្បីបើកការស្រាវជ្រាវនិងតាមចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖