ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនិងបន្ទប់ជួល៦បន្ទប់នៅខណ្ឌដង្កោ

ចែករំលែក៖

 

ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នង និងបន្ទប់ជួលលក់ដូរជូសជុលទូរស័ព្ទ ជួសជុលទូរទស្សន៍ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ឋោរសន្ឋៅ គ្មានសល់ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ និងរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅ​តាមបណ្ដោយផ្លូវបេតុងព្រៃស ក្នងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះ ឈ្មោះ សុខ ជា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ និងមានជាបន្ទប់ជួលចំនួន៦បន្ទប់ ។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យនេះ គឺអាចបណ្ដាលមកពីការឆ្លងចរន្ដអគ្គីសនី ហើយបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យដើម្បីបាញ់បន្លត់អស់ចំនួន១១គ្រឿង និងបាញ់ពន្លត់៨គ្រឿង ប្រើរយះពេលជិតមួយម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ចំណែកទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅមិនដឹងពិតប្រាកដនៅឡើយ។

ប្រជាពលរដ្ឋបានរិះគន់ទៅលើក្រុមពន្លត់អគ្គីភ័យខណ្ឌដង្កោយ៉ាងខ្លាំង ដោយសារតែពេលកើតហេតុភ្លាមៗ ពួកគាត់បានរាយការណ៍ និងសុំឲ្យរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ភ្លាមៗ ហើយសាលាខណ្ឌ ក៏នៅមិនឆ្ងាយពីកន្លែងកើតហេតុដែរ តែអ្វីដែលធ្វើអោយពួកគាត់ខកចិត្តគឺអណ្ដាលភ្លើងបានឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងទៅហើយទើបបានរថយន្ដពន្លត់អគ្គីភ័យរបស់សាលាខណ្ឌដង្កោទៅដល់កន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ


ចែករំលែក៖