ភ្នំពេញ៖ ក្រុមអ្នកលេងល្បីឈ្មោះបោះសម្លេង BMFមួយក្រុមបាននាំគ្នាទៅស្ទាក់វាយទៅលើយុវជនជាសិស្សសាលា៣នាក់ បណ្តាលឲ្យខ្ទេចម៉ូតូមួយគ្រឿង និងបាត់ទូរស័ព្ទអាយហ្វូនមួយគ្រឿងទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចជាប់របងសាលាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកដល់វេាម៉ោង១០ព្រឹកទើបឃាត់ជនដៃដល់បានម្នាក់ចំណែកប័ក្ខពួកកំពុងរត់គេចខ្លួន។
ជនដៃដល់ឈ្មោះ ហុង បញ្ញារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបអ្នកថែសួន ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯក្រុមពួកគេមានឈ្មោះBMF (boy men feal ។ )
ចំណែកជនរងគ្រោះឈ្មោះ និតធិរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបជាសិស្សនៅវិទ្យាល័យជម្ពូវ័ន ស្នាក់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះអាតចាន់សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំមុនរបរនៅផ្ទះ។ហើយក ក្រុមរបស់ពួកគេឈ្មោះNPY។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានទៅសាលារៀន ខណៈដល់ម៉ោងចេញ ស្រាប់តែមានក្រុម BMF ចាំស្ទាក់រួបគេពេលនោះ ដោយសារតែមិនហ៊ានទៅផ្ទះក៏តេហៅអាតចាន់សុជាតិនិងមិត្តម្នាក់ទៀតមកទទួលយកទៅផ្ទះខណះមកដល់ស្រាប់តែក្រុមBMFក៏ដេញកាប់ដោយឃើញដូចនេះពួកគេក៏រត់ចោលម៉ូតូម៉ាកZoomerx ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ1DK 0609 មួយគ្រឿងពេលនោះក្រុមMBF ក៏ដាក់កំទិចម៉ូតូរួបគេតែម្តងរួចដេញពួកគេទៀតធ្វើរួបគេភ័យក៏រត់ធ្លាកទូរស័ព្ទម៉ាកអាហ្វូន៦ភ្លស់មួយគ្រឿងទៀតត្រូវក្រុមដៃដល់រើសយកទៅបាត់។
ក្រោយមក សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងហៅក្រុមជនរងគ្រោះមកសាកសួរនៅប៉ុស្តិ៍នគរបាល និងដាក់ពាក្យបណ្តឹង។
សមត្ថកិច្ចបានឲ្យដឹងថា លុះវេលាម៉ោង១០ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់កន្លែងតារាងបាល់ទាត់មួយកន្លែងសង្កាត់ចោមចៅ យកមកធ្វើការសាកសួ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះពិតមែនដោយសារតែប៉ុន្មានថ្ងៃមុនក្រុមជនរងគ្រោះដែលមានឈ្មោះ NPY បាននាំគ្នាវៃបក្ខពួករបស់គេ ទើបថ្ងៃនេះខឹងក៏នាំបក្ខពួកនុងក្រុមរបស់ខ្លួនវៃវិញ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅរង់ចាំបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាត់ការបន្ត៕ សុខាសែនជ័យ