ភ្នំពេញៈ នារីវ័យក្មេងម្នាក់ដែលគរស្គាល់ថាឈ្មោះ លី បញ្ញាវតី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរ និស្សិត ស្នាក់នៅផ្ទះ៣៩ ផ្លូវបេតុងទី៤ ក្រុមទី៦ ភូមិកោះអណែ្ត សងា្កត់ទួលសងែ្ក២ ខណ្ឌឫស្សកែវ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននឹងចម្រឹងបង្អួច ជាមួយនឹងក្រមា បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ៣៩ ផ្លូវបេតុងទី៤ ក្រុមទី៦ សងា្កត់ទួលសងែ្ក២ ខណ្ឌឫស្សកែវ ។
សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុ ឪពុកសពស្រី្តខាងលើឈ្មោះ សាង ងួនលី អាយុ៦៨ឆ្នាំ បានឡើងទៅលើផ្ទះជាន់ទី២ ហើយពេលដល់មុខបន្ទប់កូនស្រី ក៏គោះទា្វរ ហៅតែមិនឮឆើ្លយក៏យកកូនសោចាក់ទា្វរបន្ទប់បើកទៅមើលស្រាប់តែឃើញកូនស្រីរបស់ខ្លួនចងក ជាប់ទៅនឹងចម្រឹងបង្អួច ជាមួយនឹងក្រម៉ាសា្លប់បាត់ទៅហើយដែលទង្វើនេះមិនដឹងកើតឡើងតាំងពីម៉ោងប៉ុន្មានទេ។
ក្នុងករណីនេះនេះ ឪពុក និងមា្តយបងប្អូនក្រុមគ្រួសារសព បានអះអាងថា កញ្ញា លី បញ្ញាវតី ធា្លប់មានជំងីផ្លូវចិត្ត (សរសៃប្រាសាទ)យូរមកហើយ ហើយប៉ុន្មានថ្ងៃមកនេះជំងឺនាងរើឡើង ខ្លាំងទើបកើតមានហេតុការណ៍អាក្រក់យ៉ាងនេះ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទៅដល់ បានទូរស័ព្ទហៅនគរបាលជំនាញមកធ្វើកោសល្យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែនក៏ ប្រគល់សពទៅឪពុកមា្តយ យកធើ្វបុណ្យតាមប្រពៃណី ៕ អរុណរះ