ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រសាប្រុសម្នាក់ជេរប្រមាថ និងវាយម្ដាយក្មេកនឹងដងពូថៅរងបួសយ៉ាងធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បានជេរប្រមាថ និងវាយស្រ្ដីជាម្ដាយក្មេកនិងដងពូថៅ បណ្ដាលឲ្យរងបួសយ៉ាងធ្ងន់ធ្ងរកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុច ធា ហៅ អាខ្មៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ចំណែកស្រ្ដីរងគ្រោះឈ្មោះ សាត សំណាង ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ ។ជនរងគ្រោះនិងជនសង្ស័យត្រូវជាម្ដាយក្មេកនិងកូនប្រសារមានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ។ ដោយឡែកវត្ថុតាងដកហូតបានមានពូថៅចំនួន១ ។

ប្រភពដដែលបន្ដថា នៅវេលាថ្ងៃកើតហេតុជនសង្ស័យបានមានទំនាស់ពាក្យសំដីជាមួយប្រពន្ធរបស់ខ្លួន ខណៈដែលឈ្លោះគ្នាជនសង្ស័យបានជេរប្រមាថទៅលើប្រពន្ធរបស់ខ្លួនដោយពាក្យសំដីអះអាភាស ធ្វើឲ្យស្រ្ដីរងគ្រោះជាម្ដាយក្មេកស្ដាប់ទៅមិនទំនងក៏ប្រាប់ជនសង្ស័យជាកូនប្រសារថា “កុំជេរប្រមាថខ្លាំងៗពេកលោក” ភ្លាមនោះជនសង្ស័យខឹងនិងពាក្យសំដីរបស់ជនរងគ្រោះជាម្ដាយក្មេកក៏ស្ទុះទៅទាញយកពូថៅទៅគុបផ្ទះជនរងគ្រោះ បណ្ដាលឲ្យត្រូវចំក្បាលជនរងគ្រោះរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖