ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅឃុំស្លែងស្ពានបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១៨គ្រាប់ខណៈកំពុងកាប់ឆ្ការព្រៃដាំដំឡូង

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ៣គ្រួសារ រស់នៅក្នុងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រី ស្នំ ខេត្តសៀមរាប បាននាំគ្នាទៅកាប់ឆ្ការព្រៃដើម្បីដាំដំឡូង ខណៈភ្លៀងបានធ្លាក់ជាប់ៗគ្នាក្នុងដើមរដូវវស្សានេះ ស្រាប់តែក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន១៨គ្រាប់នៅកន្លែងផ្សេងគ្នា ហើយក៏បានយកមកប្រគល់ឱ្យមន្ត្រីប៉ុស្តិ៍នគរបាលឃុំស្លែង ដើម្បីប្រគល់បន្តទៅឱ្យអង្គការ ហេឡូត្រាស់ យកទៅកម្ទេចចោល។

ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ ផ្ទុះនោះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ហើយបានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងនេះទៅឱ្យអង្គការហេឡូត្រាស់ទាំង ១៨គ្រាប់ យកទៅកម្ទេចចោល។

លោកវរសេនីយ៍ទោ អ៊ុន ស្រស់ អធិការ នគរបាលស្រុកស្រីស្នំបានឱ្យដឹងកាលព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ថាគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋ ចំនួន៣គ្រួសារ ប្រទះឃើញនៅចម្ការនោះមានចំនួន១៨គ្រាប់ រួចបានប្រគល់ទៅឱ្យអង្គការហេឡូត្រាស់ ដើម្បីយកទៅកម្ទេច ចោល។ ប្រភេទគ្រាប់ទាំងនោះមាន គ្រាប់៦០មិល្លីម៉ែត្រចំនួន៤គ្រាប់, គ្រាប់ M៧៩ ចំនួន១២គ្រាប់ និងគ្រាប់បែកដៃចំនួន២ គ្រាប់។

លោកបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងអស់នេះគឺបងប្អូនប្រជា ពលរដ្ឋដែលរស់នៅក្នុងភូមិធ្លក ឃុំស្លែង ស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បាន ប្រទះឃើញ ខណៈកំពុងកាប់ឆ្ការព្រៃដើម្បី ឈូសឆាយដីដាំដំឡូង ស្ថិតនៅចំណុច ខាងត្បូងភូមិធ្លកចម្ងាយប្រមាណ៣គីឡូ ម៉ែត្រ ដែលគ្រាប់ទាំងអស់នេះគឺសេស សល់ពីសម័យសង្រ្គាម ហើយបានមករាយការណ៍ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រចាំឃុំចុះទៅប្រមូល និងប្រគល់ជូនអង្គការ ហេឡូត្រាស់។

លោកបានបញ្ជាក់បន្ថែមទៀតថា ពល រដ្ឋដែលប្រទះឃើញគ្រាប់ទី១.ឈ្មោះ មឿន សាវុន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ ធ្លក បានប្រទះឃើញនៅចំណុចគោសណ្ដាន់ ខាងត្បូងភូមិធ្លក ចម្ងាយ៤គីឡូម៉ែត្រ ទី២.ឈ្មោះ ព្រំ ព្រីង ភេទប្រុស អាយុ៤៩ឆ្នាំ បានប្រទះឃើញគ្រាប់នៅចំណុចគោក ហ្វែក ខាងត្បូងឆៀងខាងលិចភូមិធ្លក ចម្ងាយ៣គីឡូម៉ែត្រ និងទី៣.ឈ្មោះ ឡាំ សាក ភេទប្រុស អាយុ៥៥ឆ្នាំ បានប្រទះឃើញគ្រាប់នៅចំណុចត្រពាំងប្លុងខាង កើតភូមិធ្លកចម្ងាយ៤គីឡូម៉ែត្រ ក្នុងឃុំ ស្លែងស្ពានដូចគ្នា។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់គ្រាប់យុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋប្រទះ ឃើញទៅឱ្យអង្គការហេឡូត្រាស់ដើម្បី យកទៅកម្ទេចចោលហើយ៕ ប៊ុន រិទ្ធី


ចែករំលែក៖