ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ចងកធ្វើអត្តឃាតបានសម្រេចដោយគ្មានមូលហេតុច្បាស់លាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីវ័យណាស់ម្នាក់ត្រូវបានចៅប្រទះឃើញចងព្យួកធ្វើអត្តឃាតបានសម្រេច និងមាត់ទ្វារផ្ទះចាស់ជាប់នឹងផ្ទះថ្មីផ្នែកខាងក្រោយ ដោយគ្មានមូលហេតុច្បាស់លាស់។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡេងនៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមាត់ទ្វារផ្ទះចាស់ផ្នែកខាងក្រោយថ្មីរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុងបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ឡឹក សាន ភេទស្រី អាយុ ៥៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ..ឃុំកើតហេតុខាងលើ។

ប្រភពខាងលើបន្តថា ក្រោយកើតហេតុកំលាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ ប៉ុន្តែត្រូវបានក្រុមគ្រួសារកាត់ខ្សែនីឡុងដាក់ចុះរួចរាល់ក្នុងបំណងជួយសង្រ្គោះ ខណៈគិតថាសភាពការណ៍នេះហាក់បីដូចជានៅថ្មី តែបើតាមចម្លើយខ្លះៗពីបុរសជាប្តីឬផ្សេងៗនៅទីនោះ បាននិយាយទៅប្រពន្ធថាកាលពីប៉ុន្មានថ្ងៃមុនឯងទៅណា? ប្រពន្ធឆ្លើយថាគ្មានទៅណាទេ ហើយបានបកសួរបុរសជាប្តីវិញថាមួយថ្ងៃៗដើរតែផឹងភ្លេចបាយភ្លេចទឹក ស្រាប់តែនៅយប់កើតហេតុក្រោកពីដំណេកបាតុប្រពន្ធមិនឃើញ ក៍ឆោឡោឡើងទើបចែកគ្នាដើររកមួយសន្ទុះធំតែរកមិនឃើញ លុះក្រោយមកបន្តិចស្រាប់តែឮចៅប្រុសស្រែកហៅយាយចងកនឹងខ្សែនីឡុង ទើបប្រញាប់ប្រញាលកាត់ខ្សែចំណងទំលាក់ដើម្បីសង្រ្គោះតែយឺតពេលទៅហើយ។

ប្រភពដដែលខាងលើបន្តទៀត ក្រោយកម្លាំងធ្វើការស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ និងធ្វើការពិនិត្យលើខ្លួនប្រាណសាកសពយ៉ាងយកចិត្តទុកដាក់ខ្ពស់រួចមក ឃើញថាដូចជាគ្មានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធ និងគួរឲ្យសង្ស័យក្នុងករណីឃាតកម្មនោះឡើយ ទើបប្រគល់សាកសពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ទោសជាប្រភពពីនគរបាលមូលដ្ឋានអះអាងបែបនេះក្តី៖ មតិមហាជនលើកឡើងថាដូចជាមិនសូវសមទាលតែសោះ រឿងប៉បុិននេះហេតុអ្វីក៍សុខចិត្តសម្លាប់ខ្លួនបែបនេះ សមត្តកិច្ចស្ថាប័នពាក់ព័ន្ធគួរតែបើកការសើបអង្កេតឲ្យបានម៉ត់ចត់បន្តិចសិនក្នុងករណីខាងលើ៕ ប៉ឹម ពិន


ចែករំលែក៖