ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ​ ស្តីពីការផ្តល់សេវាធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោង​ នៃខេត្តឧត្តរមានជ័យនារសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៧ មានការបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ​ ស្តីពីការផ្តល់សេវាធ្វើបណ្ណ័ព្រំដែនកម្ពុជាថៃ (border pass)ដើម្បីជូន​ ដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែន នៃ​ព្រះរាជាណាចក្រកម្ពជា​ ជាមួយព្រះរាជាណាចក្រថៃត្រូវបានក្រសួង​ មហាផ្ទៃសំរេច យកមកធ្វើនៅច្រក​ចេញចូលតែមួយនៃរដ្ឋបាលសាលា​ខេត្តវិញ​ ។

កិច្ចប្រជុំនេះរៀប​ចំឡើងនៅសាលប្រជុំទីស្នាក់ការច្រកអូស្មាច់​ ដែលស្ថិតក្រោមអធិបតីភាព​ លោក ស ថាវី អភិ​បាលនៃគណៈអភិបាលខេត្តឧត្តរមានជយ័ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត នាក្នុងឱកាសនោញអភិបាលខេត្តឧត្តរមានជ័យ​ លោកស​ ថាវី​ បានណែនាំនិងជំរុញឲ្យ​សម្ថកិច្ច និងស្ថាប័ន ពាក់ពន្ធ័នៃច្រកអន្តរជាតិទាំងអស់ នៅក្នុងខេត្ត និងលោកចៅសង្កាត់ត្រូវធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយអនុក្រឹត្យនេះ ជូនជាដំណឹងដល់បងប្អូនប្រជាពល​រដ្ឋ​ដែលរស់នៅតំបន់ព្រំដែននេះ ក៏ដូចជាប្រជាពលរដ្ឋខេត្តឧត្តរមានជយ័ទាំងមូលឲ្យបានដឹងជាព័ត៌មានឲ្យបានទូលំទូលាយ​ ។

លោកបន្តថាៈ​ ស្ថាបន័សម្ថកិច្ចនៃច្រកនិមួយៗ ត្រូវសហការសាមគ្គីគ្នាជាធ្លុងមួយ​ និងយកចិត្តទុកដាក់ត្រួតពិនិត្យហាមឃាត់ការធ្វើសរាចរណ៍លើទំនិញចេញចូលដែលខូចគុណភាព ជាពិសេសនោះត្រូវជួយសម្រួលដល់ការចេញ ចូលរបស់បងប្អូនប្រជាពលរដ្ឋ ដែលចូលទៅពិនិត្យសុខភាព​ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យសុរិន្ទឲ្យមានភាពរលូនជូនដល់ពួកគាត់៕ ប៉ែន នួន


ចែករំលែក៖