ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌ៧មករា ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១២នាក់ ដែលរស់ និងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ នៅហាងកាហ្វេមួយកន្លែងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យ និងឆែកឆេនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌ៧មករា ចុះមកត្រួតពិនិត្យនិងឆែកឆេរ មករស់នៅ និងធ្វើការខុសច្បាប់ ឃាត់ខ្លួនមនុស្សចំនួន១២នាក់ប្រុស៥នាក់ ស្រី៧នាក់។
បច្ចុប្បុន ជនជាតិវៀតណាមទាំងនេះ ត្រូវ បញ្ជូន ទៅ កាន់ នាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី បន្ត នីតិ វិ ធី ៕ ស រស្មី