ព័ត៌មានទាន់ហេតុការណ៍៖

ត្រីក្រពតបន្តឆក់យកជីវិតម្នាក់ទៀតនៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសពីរនាក់ក្នុងចំណោមគ្នាបួននាក់ បាននាំគ្នារើសត្រីក្រពតមួយថង់តូចយកមកចំអិនក្លែមស្រាសក្នងខ្ទមចំការមួយកន្លែងពុលស្លាប់ម្នាក់ និងមានអាការពុលធ្ងន់ធ្ងរម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខ្ទមចំការក្បែរមាត់ស្ទឹងជីនិត ស្ថិតនៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ហែម ភាព ភេទប្រុស អាយុ៥៤ឆ្នាំ(ស្លាប់)ទីលំនៅភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ; ទី២ឈ្មោះ ឃាន ចាំង ភេទប្រុស អាយុ៤៨ឆ្នាំទីំនៅ ភូមិ ឃុំជាមួយគ្នាអាការ:ធ្ងន់ធ្ងរ។

ចំណែកបងប្អូនជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះពួកគាត់បានទៅជម្រះស្មៅក្នុងចំការដំឡូងមីពេលឈប់សម្រាកពួក គាត់នាំគ្នាដើរក្បែរមាត់ស្រះ ក៏ប្រទះឃើញត្រីក្រពតមួយថង់តូចមានត្រីក្រពត ចំនួនបួនដប់តែប៉ុណ្ណោះ ដែលគេបោះចោលក៏ពួកគាត់បានរើសយកមកដុតក្លែមមស្រាស។

ពួកគាត់បានបញ្ជាក់ថាក្នុងការចំអិនត្រីក្រពតនេះទាំងអស់មានគ្នា៤នាក់តែ២នាក់មិនចេះហូបទេ ចេះហូប តែ២នាក់សុខចិត្តហូបស្រាមិនក្លែម។ មួយសន្ទុះក្រោយមក ជនរងគ្រោះស្រាប់តែមានអាការក្អួតចង្អោទន់ដៃទន់ជើង ឃើញសភាពបែបនោះ បងប្អូនបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក មកដល់មន្ទីរពេទ្យ រយៈពេលប្រហែលមួយម៉ោង ជាអកុសលជនរងគ្រោះម្នាក់បានស្លាប់។ នៅសល់តែម្នាក់ទៀត ត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ រហូតមកដល់ពេលនេះមិនដឹងមាន វាសនាយ៉ាងណានោះទេ។

ឯសាកសពជនរងគ្រោះដែលស្លាប់នោះត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖