ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយវ័យក្មេងចិត្តកាចសាហាវសម្លាប់កូនស្រីអាយុ២០ថ្ងៃ ព្រោះខឹងប្តី

ចែករំលែក៖

ខេត្តសៀមរាប ៖ ទារិកា​ដែលមាន​អាយុ​ទើបតែ​២០​ថ្ងៃ ត្រូវបាន​ម្តាយបង្កើត​ខ្លួនឯង​បំ​ប៉ៅ​ដោះ រួច​ផ្អឹប​ឲ្យ​ថប់ដង្ហើម​ស្លាប់ ព្រោះតែ​រឿង​ខឹង​នឹង​ប្តី​របស់ខ្លួន។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប។​

តាម​សមត្ថកិច្ច​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលដំណឹង​ពី​ករណី​ស្លាប់ កម្លាំង​ជំនាញ​ស្រុក​សហការ​ផែន​យុ​ត្តិ​ធ៌​ម​និង​គ្រូពេទ្យ បានពិនិត្យ​សាកសព ហើយ​គ្រូពេទ្យ សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ស្ទះផ្លូវ​ដង្ហើម ហើយ​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ដែលជា​ម្តាយ​បាន​ជិះ​ម៉ូតូ​ទៅ​ស្រុកកំណើត​របស់ខ្លួន​នៅ​ភូមិ​ប្រាសាទ​ចា​រ្យ ឃុំ​ដូន​កែវ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​យកមក​អធិការនគរបាល​ស្រុក​ពួក ដើម្បី​ស្រាវជ្រាវ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ សែម រ៉ា​ន អាយុ​១៨​ឆ្នាំ ដែលជា​ម្តាយ​ទា​រិ​យា​នោះ​ថា គេ​ពិតជា​បាន​ប៉ង​សម្លាប់​កូន​ខ្លួនឯង​មែន នៅពេល​កូន​កំពុង​បៅដោះ ដោយបាន​រុញ​ក្បាល​កូន​ផ្អឹប​នឹង​ដោះ​របស់ខ្លួន រហូតដល់​ថប់ដង្ហើម​ស្លាប់ ព្រោះតែ​ខឹង​នឹង​ប្ដី​របស់ខ្លួន(មិនដឹងថាខឹងរឿងអ្វីនោះទេ)៕ ហេង សូរិយា


ចែករំលែក៖