ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកទំនិញមួយគ្រឿង ដែលដឹកទំនិញឆ្ពោះទៅបាត់ដំបង បានជ្រុលទៅបុករបងសាលាបំពេញវិជ្ជា ធ្លាយចូលទៅក្នុងសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាចំណុះ៨តោនមួយគ្រឿងមានដឹកទំនិញបានពេញ រេចង្កូតបុករះរបងសាខាកាកបាទក្រហមកម្ពុជា កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កហេតុខាងលើនោះពាក់ស្លាកលេខចង្កូតស្ដាំ PSHN 0184 បើកបដោយឈ្មោះ កែវ ថាច អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ចាម។
សមត្ថកិច្ចដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោង សង្ស័យថា អ្នកបើកបរងោក បួងចង្កូតមិនទាន់ បណ្តាលឲ្យរថយន្ត ឡើងលើខឿនចិញ្ចើមផ្លូវបុកបាក់បង្គោលភ្លើងមួយដើម ជ្រុលបុករបងសាលាបំពេញវិជ្ជាខូចខាតជាច្រើនម៉ែត្រនិង បានធ្លាយចូលទៅក្នុងរបងសាខាកាកបាទក្រហមខេត្តតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស ទេ គ្រាន់តែបាក់របង បាក់បង្គោលភ្លើងបំភ្លឺផ្លូវ និង ខូចរថយន្ត តែប៉ុណ្ណោះ ៕ ចន្ថា