ខេត្តសៀមរាប ៖ ទារិកាដែលមានអាយុទើបតែ២០ថ្ងៃ ត្រូវបានម្តាយបង្កើតខ្លួនឯងបំប៉ៅដោះ រួចផ្អឹបឲ្យថប់ដង្ហើមស្លាប់ ព្រោះតែរឿងខឹងនឹងប្តីរបស់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
តាមសមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ក្រោយទទួលដំណឹងពីករណីស្លាប់ កម្លាំងជំនាញស្រុកសហការផែនយុត្តិធ៌មនិងគ្រូពេទ្យ បានពិនិត្យសាកសព ហើយគ្រូពេទ្យ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្ទះផ្លូវដង្ហើម ហើយក្រោយពេលកើតហេតុ ជនសង្ស័យដែលជាម្តាយបានជិះម៉ូតូទៅស្រុកកំណើតរបស់ខ្លួននៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនយកមកអធិការនគរបាលស្រុកពួក ដើម្បីស្រាវជ្រាវ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សែម រ៉ាន អាយុ១៨ឆ្នាំ ដែលជាម្តាយទារិយានោះថា គេពិតជាបានប៉ងសម្លាប់កូនខ្លួនឯងមែន នៅពេលកូនកំពុងបៅដោះ ដោយបានរុញក្បាលកូនផ្អឹបនឹងដោះរបស់ខ្លួន រហូតដល់ថប់ដង្ហើមស្លាប់ ព្រោះតែខឹងនឹងប្ដីរបស់ខ្លួន(មិនដឹងថាខឹងរឿងអ្វីនោះទេ)៕ ហេង សូរិយា