ភ្នំពេញ៖ បុរសម្នាក់បានត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតត្រូវប្រជាពលរដ្នដឹកតាមម៉ូតូកង់បីមន្ទីរពេទ្យវិសាលសុខ ខណ:ពេលដែលជិះម៉ូតូឆ្លងភ្លើងស្តុប មិនទាន់ផុតផង ត្រូវបានរថយន្តព្រួសមួយគ្រឿង ពាក់ស្លាកលេខ ខ ម .០២៥២ បុកទៅពេញទំហឹងហើយបានបើករត់គេចអូសម៉ូតូប្រហែល ១០០ម៉ែត្រ ទើបបុរសបើករថយន្តព្រួសបានបើករត់គេចបាត់ស្រមោល ទាំងម៉ូតូជាប់ក្រោមកង់រថយន្ត អូសប្រហែលជាង ១០០ម៉ែត្រ បណ្តាលអោយបុរស២នាក់រងគ្រោះរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងែទី២៥ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងស្តុបផ្សារឌ៊ុយមុិច ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១មាន ឈ្មោះ ទូច ម៉េង ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំផ្សារឌ៊ុយមុិច ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះទី២មាន ឈ្មោះ ឃ្លោ ថារិទ្ធិ ភេទប្រុសអាយុ៤៧ឆ្នាំ ជាបូលីសនៅខណ្ឌ៧មករា ស្នាក់នៅម្ដុំផ្លូវ២០០៤ ស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BT-7413 ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ស្តុបកន្លែងកើតហេតុខាងលើ បានជិះម៉ូតូឆ្លងភ្លើងស្តុប តែមិនទាន់ផុតផង ក៏ត្រូវបានរថយន្តព្រួសមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ខ ម .០២៥២ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះ បានបើកទៅបុកម៉ូតូបុរសរងគ្រោះខាងលើយ៉ាងពេញទំហឹង ខណ:ពេលដែលរថយន្តព្រួសបើកបុកម៉ូតូហុងដាឌ្រីមរួច មិនព្រមឈប់រថយន្តចុះមកធ្វើការដោះស្រាយនោះទេ បានបើករថយន្តរត់គេចទាំងម៉ូតូជាប់ក្រោមកង់រថយន្តអូសទៅជាមួយ ប្រហែលជាង ១០០ម៉ែត្រ ពេលដែលរថយន្តព្រួសបើកអូសម៉ូតូ មកដល់អតីតផ្សារទំនើបសុីដនីចាស់ រថយន្តក៏បានឈប់ ហើយម្ចាស់នោះបានថយរងយន្តមកក្រោយបន្តិច ដើម្បីអោយម៉ូតូដែលជាប់ក្រោមរថយន្តនោះរបូតចេញ រួចក៏បន្ថែមល្បឿនរថយន្តបើករត់គេចខ្លួនបាត់តែម្តងទៅ បន្សាល់ទុកតែកាងរថយន្តនិងបុរសរងគ្រោះនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ចំណែកបុរសរងគ្រោះទាំង២នាក់ត្រូវបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។
ក្រោយពេលកើតហេតុបុរសរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ រីឯម៉ូតូបុរសរងគ្រោះរងការខូចខាត ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារបុរសរងគ្រោះវិញ៕ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមគ្រួសារជនរងគ្រោះសុំអោយម្ចាស់រថយន្តព្រួសពាក់ស្លាកលេខ ខ ម .០២៥២ ខាងលើដែលបង្កចូលមកដោះស្រាយផង និងសុំអោយសមត្ថកិច្ចជំនាញ់តាមស្រាវជ្រាវរកម្ចាស់រថយន្តព្រួស ពណ៍ស ពាក់ស្លាកលេខ ខ ម .០២៥២ ខាងលើនេះផង។ បើម្ចាស់រថយន្តបង្កខាងលើនិងសមត្ថកិច្ចតាមរកឃើញហើយនោះសូមទាក់ទងមកក្រុមគ្រួសារមានលេខ0769976666 ឬ099788811 ៕ ស រស្មី