ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅលោតទឹកពីស្ពានព្រះមុនីវង្សចាស់មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានលោតទឹកពីលើស្ពានព្រះមុនីវង្សចាស់ ដោយមិទាន់ដឹងពីមូលហេតុ ប៉ុនប៉ងបញ្ចប់ជីវិត ប៉ុន្តែដោយសារតែចេះហែលទឹក ក៏បានអណ្តែតទឹក ហើយងើបមកឡើងគោកវិញ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានព្រះមុនីវង្សចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ បុរសវ័យប្រហែល៤០ឆ្នាំរូបនេះបានជិះម៉ូតូម៉ាកវ៉េវ ស្លាកលេខ កណ្តាល 1H-9557 មកឈប់ពីលើស្ពានរួចធ្វើសកម្មភាពលោតចុះទឹកតែម្តង ។

ជនរងគ្រោះកំពុងត្រូវបានសួរនាំដោយសមត្ថកិច្ចមូលដ្ឋានពីដំណើរដើមទង ៕ ស រស្មី


ចែករំលែក៖