ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តព្រួសពាក់ស្លាកលេខ ខ ម .០២៥២ បើកទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងពេញទំហឹង ហើយបានបើករត់គេចអូសម៉ូតូប្រហែល ១០០ម៉ែត្រ ហើយបើករត់គេចបាត់ស្រមោល បណ្តាលអោយបុរស២នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតត្រូវប្រជាពលរដ្នដឹកតាមម៉ូតូកង់បីមន្ទីរពេទ្យវិសាលសុខ ខណ:ពេលដែលជិះម៉ូតូឆ្លងភ្លើងស្តុប មិនទាន់ផុតផង​ ត្រូវបានរថយន្តព្រួសមួយគ្រឿង​ ពាក់ស្លាកលេខ ខ ម .០២៥២ បុកទៅពេញទំហឹងហើយបានបើករត់គេចអូសម៉ូតូប្រហែល ១០០ម៉ែត្រ ​ ទើបបុរសបើករថយន្តព្រួសបានបើករត់គេចបាត់ស្រមោល​ ទាំងម៉ូតូជាប់​ក្រោមកង់រថយន្ត អូសប្រហែលជាង ១០០ម៉ែត្រ បណ្តាលអោយបុរស២នាក់រងគ្រោះ​របួសធ្ងន់​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងែទី២៥ ខែមិថុនា​ ឆ្នាំ២០១៧​ តាមបណ្តោយផ្លូវ​កម្ពុជាក្រោម​ កែងនិងស្តុបផ្សារឌ៊ុយមុិច​ ស្ថិតក្នុងសង្កាត់មនោរម្យ​ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មាន ឈ្មោះ ទូច ម៉េង ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំផ្សារឌ៊ុយមុិច​ ស្ថិតក្នុងសង្កាត់មនោរម្យ​ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះទី២មាន ឈ្មោះ ឃ្លោ ថារិទ្ធិ ភេទប្រុសអាយុ៤៧ឆ្នាំ ជាបូលីសនៅខណ្ឌ៧មករា ស្នាក់នៅម្ដុំផ្លូវ២០០៤ ស្ថិតក្នុង​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ​ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BT-7413​ ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ស្តុបកន្លែង​កើតហេតុខាងលើ ​បានជិះម៉ូតូឆ្លងភ្លើងស្តុប​ តែមិនទាន់ផុតផង ក៏ត្រូវបានរថយន្តព្រួសមួយគ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខ ខ ម .០២៥២​ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះ ​បានបើកទៅបុកម៉ូតូបុរសរងគ្រោះខាងលើយ៉ាងពេញទំហឹង​ ខណ:ពេលដែលរថយន្តព្រួស​បើកបុកម៉ូតូហុងដាឌ្រីមរួច​ មិនព្រមឈប់រថយន្តចុះ​មកធ្វើការដោះស្រាយនោះទេ​ បានបើក​រថយន្តរត់គេច​ទាំងម៉ូតូជាប់ក្រោមកង់រថយន្ត​អូសទៅជាមួយ​ ប្រហែលជាង ១០០ម៉ែត្រ​ ពេលដែលរថយន្តព្រួសបើកអូសម៉ូតូ​ មកដល់អតីតផ្សារទំនើបសុីដនីចាស់​ រថយន្តក៏បានឈប់​ ហើយម្ចាស់នោះបានថយរងយន្តមកក្រោយបន្តិច ដើម្បីអោយម៉ូតូដែលជាប់ក្រោមរថយន្តនោះរបូតចេញ​ រួចក៏បន្ថែមល្បឿនរថយន្តបើករត់​គេចខ្លួន​បាត់តែម្តងទៅ​ បន្សាល់ទុកតែកាងរថយន្តនិងបុរសរងគ្រោះ​នៅ​កន្លែងកើតហេតុតែប៉ុណ្ណោះ​ ចំណែកបុរសរងគ្រោះទាំង២នាក់ត្រូវ​បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុបុរសរងគ្រោះ​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ​ រីឯម៉ូតូបុរសរងគ្រោះរងការខូចខាត​ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារបុរសរងគ្រោះវិញ៕ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមគ្រួសារជនរងគ្រោះសុំអោយម្ចាស់រថយន្តព្រួសពាក់ស្លាកលេខ ខ ម .០២៥២ ខាងលើដែលបង្កចូលមកដោះស្រាយផង និងសុំអោយសមត្ថកិច្ចជំនាញ់តាមស្រាវជ្រាវរកម្ចាស់រថយន្តព្រួស ពណ៍ស ពាក់ស្លាកលេខ ខ ម .០២៥២ ខាងលើនេះផង។ បើម្ចាស់រថយន្តបង្កខាងលើនិងសមត្ថកិច្ចតាមរកឃើញហើយនោះសូមទាក់ទងមកក្រុមគ្រួសារមានលេខ0769976666 ឬ099788811 ៕ ស រស្មី


ចែករំលែក៖