ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាត់ការ Ajax និង Inter Milan មកដឹកនាំក្រុម Crystal Palace

ចែករំលែក៖

ក្លិបបាល់ទាត់ Crystal Palaceបានប្រកាសថា ខ្លួនបានតែងតាំងលោក Frank de Boer ជាអ្នកចាត់ការទូរទៅថ្មីដើម្បីជំនួសតំណែងលោក Sam Allardyce ដែលបានលាលែង ចេញពីតំណែង។

អ្នកចាត់ការទូទៅសញ្ជាតិហុល្លង់ Frank de Boer ធ្លាប់ទទួល បានជោគជ័យយ៉ាង ខ្លាំងកាលពីនៅដឹកនាំក្រុម Ajax ដោយជួយក្រុមនេះឈ្នះជើងឯកកំពូលប្រទេសហុល្លង់៤ រដូវកាលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥។

លោក Frank de Boerដែលមានវ័យ៤៦ឆ្នាំ អត់មានការងារធ្វើ តាំងពីខែវិច្ឆិកាមកម្ល៉េះ ពោលគឺចាប់តាំងពីគាត់ត្រូវបានក្រុម Inter Milan បណ្តេញពីតំណែងក្រោយដឹកនាំ ក្រុមនេះបានតែ៨៥ថ្ងៃ ៕


ចែករំលែក៖