ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ​ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១៩និង០០ នាទី យប់ថ្ងៃទី ២៦ខែមិថុនាឆ្នាំ២០១៧ នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះក្វាន់ ផៃនីឡា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាង៉ៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០១កញ្ចប់ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕ សុខាសែនជ័យ


ចែករំលែក៖