ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យចល័តក្រសួងការពារជាតិចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល០៥ថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ លោកស្រីតុប សារ៉ន អគ្គនាយករងភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារយែនឌរ័ ក្រសួងការពារជាតិបាន ដឹកនាំក្រុមគ្រូពេទ្យចល័តក្រសួងការពារជាតិ ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល០៥ថ្ងៃ នៅសាលាបឋមសិក្សាចេក ស្ថិតក្នុងភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

លោកចៅសង្កាត់ចេកបានឲ្យដឹងថា ក្រុមគ្រូពេទ្យចល័តក្រសួងការពារជាតិ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺពិនិត្យជំងឺ មាត់ធ្មេញ ,បំពង់ក,ជំងឺភ្នែក និងជំងឺទូទៅ រយៈពេល៥ថ្ងៃដែលមានក្រុមគ្រូពេទ្យចំនួន៤៨នាក់ជនបរទេស១៣នាក់ដូច្នេះសូមប្រជាពលរដ្ឋដែលមានជំងឺសូមមកពិនិត្យព្យាបាលតាមម៉ោងធ្វើការព្រឹកម៉ោង៧និង៣០នាទី ពេលរសៀលចាប់ពីម៉ោង១និង៣០នាទីរសៀលដល់ម៉ោង៦•០០ល្ងាច។

លោកបន្តថា សុខភាពរបស់ប្រជាពលរដ្ឋម្នាក់ៗជាគ្រឹះជាសសរទ្រូង និងជាធាតុចូលដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អភិវឌ្ឃន៍ប្រទេសជាតិហើយសុខភាពពិតជាមានតម្លៃជាងមាស ពេជ្រទៅទៀត ព្រោះពលរដ្ឋមានសុខភាពល្អ ទើបបុគ្គលផ្ទាល់ក្នុងគ្រួសារ និងសង្គមជាតិមានសុភមង្គល និងវឌ្ឃនភាពផងដែរ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋសង្កាត់ចេករាប់រយគ្រួសារបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចល័ត ក្រសួងការពារជាតិ ពិសេសលោកស្រីតុក សារ៉ន និងក្រុមការងារដែលបានដឹងសុខទុក្ខរបស់ពួកគាត់ ជួបពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លៀតឡើយ ៕ យឹម សុថាន


ចែករំលែក៖