ព័ត៌មានទាន់ហេតុការណ៍៖

មានករណីគ្រោះថ្នាក់ចរាចរណ៍ ២លើកនៅស្រុកបាកាន តែពុំបង្កឲ្យរងរបួសធ្ងន់ទេ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកផ្សេងគ្នា ប៉ុន្តែពុំមានបណ្ដាលឲ្យជនរងគ្រោះណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែព្រលឹងរត់ទៅនៅចុងសក់ និងរងការខូចខាតរថយន្តប៉ុណ្ណោះ។

ប្រភពព័ត៌មានខាងលើបន្តថា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក ដោយរថយន្តធុនធំ ១គ្រឿង បើកគេចគំនរអាចម៍ដីដែលក្រុមឈ្មួញដឹកលក់ជ្រុះរប៉ាតរប៉ាយនៅលើផ្លូវ បណ្ដាលឲ្យចង្កូតធ្លាក់ចូលស្នាមភ្លោះតែពុំអ្នករងរបួសធ្ងន់ធ្ងរនោះទេ ហើយក៍ពុំបណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បាតិសាធារណៈនោះដែរ មន្រ្តជំនាញបានសំរួលចរាចរណ៍ដើម្បីយករថយន្តចេញរួចរាល់ហើយនោះដែរ។

ប្រភពដដែលខាងលើបន្តទៀតថា ចំណែកនៅល្ងាចថ្ងៃទី២៩ ខែឆ្នាំដដែលនោះ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣.១៩៤ ស្ថិតក្នុងភូមិក្រពើរោទ៍រ ឃុំស្នាមព្រះ ស្រុកបាកានដដែល មានករណីគ្រោះថ្នាក់កើតឡើងចំនួន ១លើកទៀត បង្កឡើងដោយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 3A 2187 ធ្វើដំណើរក្នុងទិសដៅពីទៅលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុករថយន្តម៉ាក តូយូតាកាមរីបាឡែន ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF 0379 ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសង់ខាង ចំណែកមនុស្សសង់ខាងដែលនៅក្នុងរថយន្តក៍មិនរងរបួសធ្ងន់ធ្ងរនោះដែរ ករណីខាងលើសមត្ថកិច្ចជំនាញបានយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីទុកឱកាសឲ្យភាគ្គីទាំងពីជជែកគ្រាសម្របសម្រួលតាមផ្លូវច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖