ព័ត៌មានទាន់ហេតុការណ៍៖

ឡើងពីខេត្តមករកកាច់កម៉ូតូនៅក្រុងភ្នំពេញ សមត្ថកិច្ចក្របួចជាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានដេញស្ទាក់ចាប់ជនសង្ស័យ២នាក់ជាមុខសញាចាស់កាច់ករម៉ូតូ ផ្អើលអស់ស្ទើរតែមួយខណ្ឌ រហូតឃាត់ខ្លួនបាននៅតាមបណ្ដោលផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ នាវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ហើយកម្លាំងសមត្ថកិច្ច ក៏ឆែកឆេរកឃើញសម្ភារៈកាច់កម៉ូតូជាច្រើនប្រភេទផងដែរ ។

ជនសង្ស័យមានឈ្មោះទី១ ឈ្មោះ វ៉ា វឿន ហៅ កិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិព្រះធាតុ ឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទី២ឈ្មោះ ណា ចាន់រិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិច្រេះ ឃុំរការក្នុង ស្រុកដូនកែវ ខេត្តតាកែវ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងដែរថា មុនពេលដែលឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរលួស បានដាក់កម្លាំងចុះល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Gk- 8744 ហើយជនសង្ស័យទាំង២នាក់នោះ បានជិះម៉ូតូបម្រុងធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាលពរដ្ឋ តែជួបនឹងសមត្ថកិច្ច ក៏ជិះម៉ូតូបំរុងនឹងគេចខ្លួនរត់ ឃើញដូច្នេះសមត្ថកិច្ចបានដេញ និងបានហៅតាមវិទ្យុទាក់ទង និងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកជឹម ស៊ីថា បញ្ជាចាប់ឲ្យបានជនសង្ស័យទាំង២នាក់នោះ រួចសមត្ថកិច្ចបានដេញរហូតដល់ផ្លូវជាតិលេខ៣ ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ហើយឆែកឆេរ ក៏ឃើញសោរសម្រាប់កាច់កម៉ូតូជាច្រើននៅក្នុងហោប៉ាវជនសង្ស័យ និងបានយកមកសួរនាំនៅអធិការដ្ឋានខណ្ឌដង្កោ។

បើតាមចម្លើយសារភាពជនសង្ស័យទាំង២បានសារភាពថា ពួកគេបានជិះម៉ូតូមកពីខេត្តកំពង់ចាម បំណងរកកាច់កម៉ូតូ តែមិនទាន់កាច់បានផងត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រួមនឹងវត្ថុតាង៖ ដែកជ្រុចុងសំប៉ែតស្រួចចំនួន០៣ , សោខ្សៀលេខ៨ចំនួន០១ , និង កូនសោមួយចំនួនសម្រាប់ធ្វើសកម្មភាព ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវឃុំខ្លួនបណ្ដោះអាសន្ននអធិការដ្ឋាននគរបាលដង្កោ និងកសាងសុំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពែញដើម្បីចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖