ព័ត៌មានទាន់ហេតុការណ៍៖

គ្មានការបង្រ្កាបបទល្មើសនេសាទល្មើសច្បាប់ដែល ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃនៅក្នុងឃុំពាមបាង ស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ អ្នកកំពង់ធំថា ស្ងាត់ឲ្យឈឹង សង្ស័យសមត្ថកិច្ចពាក់ព័ន្ធ បានកញ្ចប់ក្រោមតុ រួចរាល់ ទើបគ្មានការបង្រ្កាបបទល្មើស ឆក់ត្រី សាច់ក្រឡាក្រហម អួន ទ្រូ ធ្វើសកម្មភាពទាំងយប់ ទាំងថ្ងៃ រហូតស្ទះការធ្វើដំណើរតាមទូករបស់ប្រជាពលរដ្ន រាយការណ៍មកថា ជំនាញជាអ្នកបើកដៃ (ខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃហ៊ាន)។

តាមសេចក្ដីរាយការណ៍បានបញ្ចាក់យ៉ាងច្បាស់ថា នៅក្នុងភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រង់នៅចំណុច អន្លង់ធំ ទឹកថ្លា កំពង់ទេះ រលាំទ្រុង ជាពិសេសនៅតាមមាត់ទន្លេកន្លែង លោក ហ៊ុក មុន នាយរងសង្កាត់ ពាមបាង និងជាកន្លែង លោក ជា សិការ មេកញ្ចែង បាន ឲ្យក្រុម កូនចៅរបស់ខ្លួន នេសាទ សាច់ក្រហម ពេញមាត់ទន្លេ គ្រប់រូបភាព មានទាំងឆក់ត្រី អួន សាច់ក្រហម លប យ៉ាងពេញបន្ទុក ទាំងយប ទាំងថ្ងៃ ដោយពុំខ្លាចញញើត មន្រ្ដីជំនាញនៅទីនោះឡើយ រហូតហ៊ាន និយាយថា ខ្លាចអី មន្រ្ដីជំនាញនិង បើបង់លុយឲ្យរួចហើយ ហ៊ានចាប់ប្ដឹងបកវិញ។ សំដីទាំងនេះ បញ្ចាក់ថា មន្រ្ដីជំនាញ សាបដូចទឹកទន្លេ អត់មានឥដ្ឋពល ទៅលើ ក្រុមប្រប្រព្រឹត្តបទល្មើសនោះទេ អីចឹងបានជាពូជត្រី រលាយ ហិនហោច រកត្រីស៊ីមិនបាន តែបើមាន ថ្លៃកប់ពពក។

លោក យ៉ានវិសាក នាយផ្នែករដ្នបាលជលផល ឆ្លើយក្នុងកិច្ចសម្ភាសថាគ្នាតិច កំលាំងតិច បង្រ្កាប់មិនអស់ ចំណែក លោក កន ចាន់ សីហា នាយសង្កាត់ជលផលស្ទោង ឆ្លើយថា ខ្ញុំនៅឆ្ងាយ ពុំដឹងទេបើមានក៏មានតិចតួចជៀសមិនរួច រឿងនេះចាំលោកសួរ សុខ ប៊ុន ធឿន នាយរងសង្កាត់សិន ។ តែចំពោះ លោក ហួន ផល នាយសង្កាត់ជលផល ពាមបាង មិនអាចសម្ភាសបានទេ ដោយសារ តេទូរស័ព្ទ ៣ដង់ហើយតែមិនលើកទូរស័ព្ទ ។

លោក ហុក មុន នាយរងសង្កាត់ជលផល ពាមបាង បទល្មើសមានពិតមែន តែមិនមាន១០០% នោះទេ គឺមានប្រជាពលរដ្ន រកតិចតួចដើម្បីចិញ្ចឹមឆ្នាំងបាយ ព្រោះពលរដ្នពឹងផ្អែកលើរបរហ្នឹង ពុំមានដីស្រែចំការអីត្រូវពឹងនោះទេ ។ ក្នុងនោះ ដែរ លោក ជា សិកា ជាមេខ្លោង ក៏ជាមេកញ្ចែង ក្នុងការប្រមូលទិញត្រី ដែលក្រុមប្រព្រឹត្តបទល្មើសទាំងនោះរកបាន ៕ ប៊ុន រិទ្ធី


ចែករំលែក៖