ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកហាមយកកំព្យួទ័រយួរដៃឡើងយន្តហោះ ដើម្បីសុវត្ថិភាពអ្នកដំណើរ

ចែករំលែក៖

ដើម្បីសុវត្ថិភាព អាមេរិកបានសម្រេចដាក់បម្រាមនៅក្នុងអាកាសយានដ្ឋានចំនួន១០កន្លែង ដែលមានអ្នកដំណើរមកពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រីក ដោយក្នុងនោះ អ្នកដំណើរត្រូវបានហាមប្រាមយកកំព្យួទ័រយួរដៃ នៅគ្រាកំពុងធ្វើដំណើរតាមយន្តហោះ មកកាន់សហរដ្ឋអាមេរិក និងវត្ថុធាតុផ្សេងៗទៀត។ នេះជាវិធានការសន្តិសុខថ្មីរបស់អាមេរិក។

លោក John Kelly រដ្ឋមន្ត្រីក្រសួងសន្តិសុខ សហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានថ្មីមួយនេះ ហើយបានអំពាវនាវដល់បណ្តាអាកាសចរណ៍ នៅទូទាំងពិភពលោកឲ្យរឹតបន្តឹងលើផ្នែកសន្តិសុខឲ្យបានរឹងមាំ ដែលបានធ្វើដំណើរមកដល់ដែនដីសហរដ្ឋអាមេរិក ។ ការផ្លាស់ប្តូរវិធានថ្មីនេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍ ជាជំហ៊ានៗទៅមុខហើយ រាប់បញ្ចូលទាំង អ្នកដំណើរទាំងអស់ ការត្រួតពិនិត្យលើគ្រឿងផ្ទុះនានា និងឬសគល់នៃការបង្កការគំរាមកំហែងដល់ វិស័យអាកាសចរណ៍ទាំងឡាយ ។

លោក Kelly បានថ្លែងនៅក្នុងអំឡុងពេលអានសុន្ទរកថា នៅឯមជ្ឈមណ្ឌលសន្តិសុខអាមេរិកាំងថា “បញ្ហចម្បងរបស់ខ្ញុំ ដំបូងគេនោះគឺសុវត្ថិភាព” ។ “សត្រូវរបស់យើងគឺមានផ្លាស់ប្តូររហ័សណាស់ ហើយយើងត្រូវតែផ្លាស់ប្តូរ ឲ្យបានរហ័សដូចគ្នាដែរ”។

រដ្ឋមន្ត្រីក្រសួងសន្តិសុខបានថ្លែងថា វិធានថ្មីៗ នឹងត្រូវដាក់បញ្ចូលទៅដល់អាកាសចរណ៍ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្នុងនោះមានជើងហោះហើរបរទេស ចំនួន១៨០ ហើយហោះហើរ មកពីទីក្រុងចំនួន២៨០ នៅក្នុងបណ្តាប្រទេសចំនួន១០៥ ។ ជារៀងរាល់ថ្ងៃមានជើងហោះហើរអន្តរជាតិ ប្រមាណ២.០០០ ដែលចុះចតនៅសហរដ្ឋអាមេរិក ៕ ម៉ែវ សាធី


ចែករំលែក៖