ព័ត៌មានទាន់ហេតុការណ៍៖

ឡើងបេះផ្លែព្រីងលក់យកលុយទិញអង្ករ អកុសលធ្លាក់ចូលទឹកស្រែស្លាប់ចោលប្តី

ចែករំលែក៖

ភ្នំពេញ ៖ ព្រោះតែជីភាពគ្រួសារក្រីក្រស្ត្រីចំណាស់ម្នាក់បានឆ្លៀតឡើងបេះ ផ្លែព្រីងទុំទុកលក់គ្រាន់បានដូរអង្ករដាំបាយហូប តែបែរជាអកុសល បាក់មែកធ្លាក់កប់ចូលទឹកស្រែស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុដោយគ្មានអ្នកណាដឹងតាំងពីព្រឹក រហូតដល់វេលាម៉ោង៤ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ទើបប្តីបានប្រទះឃើញដេកស្លាប់ផ្កាប់មុខក្រោមដើមព្រីងក្នុងទឹកស្រែនៅក្រោយភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ពងទឹកបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ហ៊ួន សុខុម អាយុ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។

បើតាមសាច់ញាតិសពបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្រី្តរងគ្រោះបានចេញពីផ្ទះទៅរកបេះផ្លែព្រីងយកទៅលក់ដូចសព្វដងតែថ្ងៃនេះបានបាត់តាំងពីព្រឹរហូតមិនឃើញវិលទៅផ្ទះដាំបាយស្លឲ្យកូនចៅហូបនោះទេ។រហូតដល់វេលារសៀលថ្ងៃដដែលដោយបាត់ប្រពន្ធយូរពេក បុរសជាប្តីបានដៀររកនិងស្រែកហៅស្ទើរគ្រប់ទីកន្លែង ហើយពេលដើរមកដល់ដើមព្រីងចុងភូមិស្រាប់តែប្រទះឃើញប្រពន្ធដេកស្លាប់ កប់ក្នុងទឹកក្រោមដើមព្រីងទើបគាត់ស្រែកទ្រហ៊ោរយំផ្អើលឆោឡោពេញភូមិតែម្តង ។

បន្ទាប់មកប្រជាពលរដ្ឋនាំគ្នាសែងសាកសពត្រឡប់មកផ្ទះរួចបាន រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះពិនិត្យនិងធ្វើកោសល្យវិច័យដោយបានសន្និដានថាជនរងគ្រោះពិតជាស្លាប់ដោយធ្លាក់ពីចុងព្រីងប្រាកដមែនទើបប្រគល់សពឲ្យគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖