ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកស្វាយទាបមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបណ្ដាលអោយមនុស្សធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ រវាងម៉ូតូ និងរថយន្ត និងដួលខ្លួនឯង។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ និង ២០នាទី ព្រឹក លើផ្លូវលេខជាតិ១ ចន្លោះគីឡូម៉ែត្រ១៣៦ និង១៣៧ ភូមិ ប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ត និង ម៉ូតូ ។

ដោយមុនកើតហេតុមាន-រថយន្ត ម៉ាក វីស្តូ ពណ៌ ស ស្លាកលេខ ភ្នំពេញ ២T ៨២៣០ បើកបរដោយឈ្មោះ សេង រិទ្ធិ ភេទ ប្រុស អាយុ៣៧ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង បានធ្វើដំណើរ ពីទិសលិចទៅកើតរួចបត់ឆ្វេង ខ្វះការប្រុងប្រយត្ន័ក៏ទៅបុក-ម៉ូតូ ម៉ាក ស៊ីរុស ពណ៌ ខ្មៅលឿង គ្មានស្លាកលេខ បើកដោយឈ្មោះ ហេង សៅវរី ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ពេញទំហឹងបណ្ដាលឲ្យរងរបួសត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប ។

រីឯមធ្យោបាយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ។

ករណីទី២ កើតឡើងថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៧ វេលាម៉ោង១៨និង៥០នាទី លើផ្លូវលេខជាតិ១ ស្ថិតនៅភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូដួលខ្លួនឯង ។

ដោយជិះម៉ូតូដាឌ្រីម ឆ្នាំ២០១៣ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង ១H ៤០២៥ បើកបរដោយឈ្មោះ ជា វិចិត្រ ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ បុសមន ឃុំបុសមន ស្រុករំដួល ខេត្ត ស្វាយរៀង បើកពីទិសកើតទៅលិច(មិនពាក់មួកសុវត្ថិភាព) ខណៈមានអ្នករួមដំណើរ ឈ្មោះ គយ ស៊ីនឿន ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ សេកយំ ឃុំ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ស្រាប់តែរេចង្កូតដួលខ្លួនឯងតែម្ដង ។

អ្នករងរបួសបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប ផងដែរ ៕ យឹម សុថាន


ចែករំលែក៖