ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាតវ៉ាមុខសាលាខេត្តទាមទារឲ្យអាជ្ញាធរអនុវត្តតាម ស.ជ.ណ របស់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកណ្តាលៈ ប្រជាពលរដ្ឋជាច្រើននាក់តំណាងឲ្យ៣៥០គ្រួសារ មកពីភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានលើកគ្នាមកតវ៉ានៅសាលាខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី០៧ កក្តដា ២០១៧ ដើម្បីទាមទារឲ្យអាជ្ញាធរ អនុវត្តកាត់ដីរបស់ពួកគាត់ដែលត្រុវបានក្រុមហ៊ុនរំលោភធ្វើប្លង់កា ន់កាប់មកឲ្យពួកគាត់វិញ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

លោក មឿន សារិទ្ធ តំណាងឲ្យប្រជាពលរដ្ឋទាំង៣៥០គ្រួសារ បានឲ្យដឹងថា ដីទំហំ ៧៤១៥៣ម៉ែត្រការ៉េ នៅចំណុចបឹងជីភោ ដែលនៅជាប់ហ្នឹងមហាវិថី សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ សព្វថ្ងៃនេះ។ ពួកគាត់បានកា ន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨០មកម្លេះ ហើយសហគមន៍ក៏ឯកភាពគ្នាដើម្បីធ្វើបណ្ណ័ក ម្មសិទ្ធិរបស់សហគមន៍ និងមានបំណងលក់ដីនេះយកថវិកាមកធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ។

សំណើសុំធ្វើបណ្ណ័កម្មសិទ្ធិនេះ ក៏ត្រូវបានអនុញ្ញាតដោយទីស្តីការគណៈរដ្ឋមន្ត្រីដែរ កា លពីថ្ងៃទី១៥ កញ្ញា ២០១៦ លុះថ្ងៃទី២៦ដល់២៨ កញ្ញា ២០១៦ ប្រជាពលរដ្ឋ អាជ្ញាធរសង្កា ត់ដើមមៀន រដ្ឋបាលសាលាក្រុងតាខ្មៅ និងមន្ទីរដែនដីនគររូបបនីយកម្មសំណង់ និងសុរិ យោដីខេត្តកណ្តាល ចុះវាស់វែងបោះបង្គោលព្រំ ដើម្បីធ្វើបណ្ណ័កម្មសិទ្ធិ។

ស្រាប់តែតំណាង ក្រុមហ៊ុនING បានប្រើសន្តិសុខមករារាំង ក្រោយមកកាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦ ប្រជាព លរដ្ឋបានសុំកិច្ចអន្តរគមន៍ពីសម្តេចតេជោ ហើយរហូតដល់ថ្ងៃទី០២ ឧសភា ២០១៧ ខុទ្ទកា រល័យសម្តេចតេជោ បានចេញដិកាបញ្ជូនទៅអភិបាលខេត្តកណ្តាលមេត្តាជួយពិនិត្យ និងកាត់ដីទំហំ៧៤១៥៣ម៉ែត្រការ៉េ ចេញពីបណ្ណ័កម្មសិទ្ធិលេខ ភ.ព ២៦១២០ ចុះថ្ងៃទី០៩ មិនា ២០១៥ ដែលចេញដោយមន្ទីរដែនដីនគររូបនីយកម្មករសំណង់និងសុរិយោដីរាជធានីភ្នំពេញ មកឲ្យប្រជាពលរដ្ឋវិញតាមការស្នើសុំ។ ប៉ុន្តែ មកដល់ពេលនេះ នៅតែមិនទាន់ទទួលបានដំ ណោះស្រាយទើបបានជានាំគ្នាមកធ្វើការតវ៉ាដល់មុខសាលាខេត្តយ៉ាងដូច្នេះ ហើយប្រសិន ជាមិនមាន ដំណោះស្រាយនោះទេគឺមិនត្រឡប់ទៅវិញឡើយ។

អភិបាលក្រុងតាខ្មៅ លោក ហេង ធៀម បានមានប្រសាសន៍ថា អាជ្ញាធរគឺមានជំហរនៅខាងប្រជាបលរដ្ឋ ហើយក៏ធ្លាប់បានជម្រាបជូនពួកគាត់ហើយដែរថា បញ្ហានេះរដ្ឋក្រុងតាខ្មៅ និងសាលាខេត្ត កំពុងតែធ្វើការហើយសូមឲ្យបងប្អូនស្ងប់ចិត្តសិនទៅ ប៉ុន្តែ ពួកគាត់មិនព្រមនៅតែលើកគ្នាមកតវ៉ា។

លោកក៏បានបញ្ជាក់ប្រាប់ដែរថា ដោយសារលោក អភិបាលខេត្តរវល់ចុះទៅស្រុកល្វាឯម លោកសន្យាថា នឹងដោះស្រាយបញ្ហានេះជូនប្រជាព លរដ្ឋនៅសប្តាហ៍ក្រោយ ហើយប្រជាពលរដ្ឋក៏បំបែកគ្នាទៅ។

ពាក់ពន្ធ័ហ្នឹងការលើកឡើងរបស់របស់ពលរដ្ឋលើកឡើងថា ក្រុមហ៊ុនINGបានធ្វើបណ្ណ័កម្មសិទ្ធិរំលោភកាន់កាប់ដីសហគមន៍របស់ពួកគាត់នេះ មិនអាចសុំការពន្យល់ពីតំ ណាងក្រុមហ៊ុនបានឡើយ ដោយសារពុំមានលេខទូរសព្ទ័សម្រាប់ទាក់ទង៕ ស្អាងជ័យ


ចែករំលែក៖