ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូរេចង្កូតធ្លាក់ស្ពានបាក់កស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២១និង២០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូរេចង្កូត(ធ្លាក់ស្ពាន) បាក់កស្លាប់ត្រង់ចំណុចភូមិប្រាសាទ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបង្កឡើងដោយខ្លួនឯង ដោយជិះម៉ូតូម៉ាក់ ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-0466 បើកបរដោយឈ្មោះ ស៊ឹម អ៊ុក ភេទប្រុស អាយុ57ឆ្នាំរស់នៅភូមិឃុំកើតហេតុ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖