ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងរថយន្ដបុកម៉ូតូបើកឆ្លងថ្នល់គ្មានការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរចរណ៍រវាងរថយន្តបុកម៉ូតូ កាលពីវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ តាម បណ្ដោយផ្លូវជាតិលេខ៦ ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ បណ្ដាលឲ្យស្លាប់ម្នាក់និង របួសធ្ងន់ម្នាក់។

តាមប្រភពពត័មានពីសមត្ថកិច្ខបានឲ្យដឹងថាអ្នកបើកបរម៉ូតូម៉ាក វេវ ពណ៌ខ្មៅគ្មានផ្លាកលេខ ឈ្មោះ កូវ អ៊ីម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ ប្រើសមាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម រងរបួសធ្ងន់ បែកក្បាល (មិនពាក់មួក)។

អ្នករួមដំណើរ ឈ្មោះ ឡុង វ៉ាន់ ស្រី អាយុ ៥០ឆ្នាំ ត្រូវជាប្រពន្ធ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួក)។

ឯរថយន្តម៉ាក RAV4ពណ៌ខ្មៅ លេខ ភ្នំពេញ២O ៩៩៧៣ បើកបរពីជើងទៅត្បូង ដោយ សំ ចាន់រ៉ា ភេទ ប្រុសអាយុ ៣៣ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (ឃាត់ខ្លួន) ។

ក្រោយពីកើតហេតុសមត្ងកិច្ចបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ឯអ្នកស្លាប់បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី វាស់វែងប្រមូលវត្ថុតាងរក្សាទុកអធិការដ្ឋាននគរបាលស្រុក បារាយណ៌ រងចាំការដោះស្រាយគ្នាតាមក្រោយ៕ ប៊ុន រិទ្ធី


ចែករំលែក៖