ព័ត៌មានទាន់ហេតុការណ៍៖

មើលថែកូនស្រីគេអាយុ១២ខែ២០ថ្ងៃបណ្តាលឲ្យដាច់ទ្វារមាសហូរឈាម ជាប់ចោទចាប់រំលោភ

ចែករំលែក៖

ភ្នំពេញ៖ ជារឿងមួយស្ទើរមិនគួរឲ្យជឿដ្បិតកាលពីវេលា ម៉ោង៨និង១៥ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ក្មេងស្រីម្នាក់ដែលកើតមកមានអាយុត្រឹម១២ខែ២០ថ្ងៃត្រូវបានម្តាយ ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ឱ្យជួយរកយុត្តិធម៌ដល់កូនស្រីគាត់ បន្ទាប់ពីសង្ស័យថា ប្ដីរបស់អ្នកមើលថែកូន(ក្មេងរងគ្រោះ) ចាប់រំលោភកូនស្រីម្នាក់នេះរហូតមានឈាមហូរចេញពីទ្វារមាស ។

ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចបានហៅប្តីប្រពន្ធពីរនាក់ជាអ្នកមើលថែកូនឲ្យគេនោះយកទៅសាកសួរដែលមានឈ្មោះ តោ ស្រី អាយុ ៣៦ឆ្នាំ មុខរបរមើលថែក្មេង នៅផ្ទះស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មានប្តីឈ្មោះ ទ្រូ អាយុ ៤៥ឆ្នាំ មុខរបរសន្តិសុខនៅផ្សារទំនើបសុវណ្ណា ស្នាក់នៅជាមួយប្រពន្ធ ។

នៅចំពោះមុខសមត្ថកិច្ច ស្រ្តីជាអ្នកមើលថែក្មេងស្រីរងគ្រោះ បានឆ្លើយប្រាប់ថា កាលពីព្រឹកថ្ងៃកើតហេតុ រូបគាត់បានទទួលយកក្មេងរងគ្រោះពីឪពុករបស់គេនៅវេលាម៉ោង៦ព្រឹក ហើយបានបញ្ចុកបបរ និងឱ្យដេកនៅលើអង្រឹង។ ពេលកូនក្មេងដេកលក់ គាត់ក៏ឆ្លៀតកាត់ប្រុយខោឱ្យគេបណ្តើរ លុះដល់ម៉ោង១០ព្រឹក ក្មេងស្រីបានបត់ជើងធំ ពេលនោះរួចគាត់បានយកក្មេងទៅងូតទឹក ស្រាប់តែឃើញក្មេងស្រីមានឈាមហូរតាមប្រដាប់ភេទ និងប្រលាក់ខោ ភ្លាមៗនោះគាត់បានទូរស័ព្ទ ទៅប្រាប់ម្ដាយរបស់ក្មេងឲ្យមកមើល ។

បន្ទាប់មកសមត្ថកិច្ចបានសួរនាំ បុរសជាប្តីរបស់ស្រី្តមើលកូនឲ្យគេម្តងតែបុរសនេះមិនសារភាពទេ ទើប សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនទាំង ២នាក់ប្តីប្រពន្ធបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវបន្តទៀត ។

សមត្ថកិច្ចឲ្យដឹងថា ស្រី្តឈ្មោះ សៀន រតនា អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មានប្តីឈ្មោះ ពៅ សៅ អាយុ ៣៥ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានស្រុកកំណើតភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជាម្តាយ និងឪពុកកូនស្រីរងគ្រោះមានឈ្មោះ រ ច ណ អាយុ១២ខែ បានឱ្យដឹងថា ដោយសារតែពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែជាប់រវល់ធ្វើការដូចគ្នា ហេតុនេះហើយពេលសម្រាលបានកូនស្រីអាយុបាន ៣ខែ ក៏បានយកកូនស្រីទៅជួលស្ត្រីឈ្មោះ តោ ស្រី ជាអ្នកមើលថែ រហូតដល់គាត់ចេញពីធ្វើការ ទើបទៅយកត្រឡប់មកផ្ទះវិញ គឺក្នុងមួយខែ ៤០ដុល្លារ ។ ស្រី្តជាម្តាយក្មេងស្រីរងគ្រោះបានចោទថា បុរសឈ្មោះទ្រូជាប្តីស្រី្ត ឈ្មោះ តោ ស្រី បានរំលោភ និងបៀតបៀនកេរខ្មាសកូនស្រីរបស់គាត់ដែលមានអាយុទើបតែ ១២ខែនិង២០ថ្ងៃ រហូតមានឈាមហូរពីទ្វារមាស ដែលមកដល់ពេលនេះកូនស្រីគាត់ត្រូវបាន យកទៅព្យាបាលរបួសនៅបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ។

លោកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យទទួលបន្ទុកការងារព្រហ្មទណ្ឌបានឲ្យ ដឹងថាសមត្ថកិច្ចរបស់លោកពិតជាបានទទួលពាក្យបណ្តឹងក្នុងករណីនេះមែន ហើយមកដល់ពេលនេះកំពុងស្រាវជ្រាវរកសាក្សី ឬមូលហេតុឲ្យឃើញការពិត ។ លោកថា បុរសដែលរងការ ចោទប្រកាន់ចាប់ក្មេងស្រីរងគ្រោះរំលោភ បានបដិសេធការចោទប្រកាន់នេះ ។

លោក អធិការរង បានសន្និដា្ឋនក្រៅផ្លូវការថា មិនមានជារឿងចាប់រំលោភស្អីនោះទេ តែបើនិយាយថាការបៀតបៀនកេរខ្មាសតាមរយៈប្រើដៃឬ នាងដួលត្រូវវត្ថុរឹងបណ្តាលឲ្យមុតប្រដាប់ភេទត្រូវជាង ព្រោះក្មេងតូចប៉ុននេះមិនអាចរំលោភ សេពសន្ថវៈបានទេ ។យ៉ាងណា លោកប្រាប់ថាកំពុងបន្តការស្រាវជ្រាវក្នុងករណីនេះឲ្យឃើញ ៕ ប្រាថ្នា

 


ចែករំលែក៖