ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់មានមនុស្ស ប្រុសស្រី៤នាក់ មានស្លាប់ និងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ គួរឲ្យរន្ធត់២កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត រវាងម៉ូតូនឹងម៉ូតូ( ក្នុងទិសដៅស្របគ្នា)បុកពេញទំហឹង បណ្ដាលឲ្យបុរសឈ្មោះ សោម ចាន់រស្មី ប្រុសអាយុ២៤ ឆ្នាំស្លាប់ភ្លាមៗ រឺឯម៉ូតូម្ខាងទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ខណៈបើកម៉ូតូជិះគេចខ្លួនភ្លាមៗ។
មូលហេតុដោយសារតែម៉ូតូរងគ្រោះដែលស្លាប់បើកបរក្នុងលឿនខ្វះការប្រុងប្រយត្ន័ទៅបុកគេពីក្រោយទើបជួបគ្រោះថ្នាក់ចរាចរណ៏នេះ ។
ប្រភពបន្តថា ករណីទី២កើតឡើងកាលពីវេលា ម៉ោង៨និង៣៥ យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវលេខ ៣១៥ ក្នុងភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ រវាងម៉ូតូនិងអ្នកថ្មើរជើង ( ក្នុងទិសដៅស្របគ្នា) បណ្ដាលឲ្យរងរបួសធ្ងន់ ម្នាក់មានឈ្មោះ ស រស្មី ភេទស្រីអាយុ ៣៥ ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើនិង រងរបួសម្នាក់ដែលជាអ្នកជិះម៉ូតូមានឈ្មោះអ៊ុង ឌី ប្រុសអាយុ៣៦ ឆ្នាំ ដោយបើកបរម៉ូតូបើកល្បឿនលឿនខ្វះការ ប្រុងប្រយ័ត្នបុកពីក្រោយតែម្ដង ៕ យឹម សុថាន