ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគបាលខេត្ត ចុះបង្ក្រាបទីតាំងល្បែងស៊ីសង បៀរ ,កត់កន្ទុយលេខ(ឆ្នោត) រហូតឃាតខ្លួន មនុស្សប្រុស ស្រី ទាំង៩នៅ ៣ ទីតាំងផ្សេងគ្នា ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៧ ។
លោក វរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង ខេត្តសៀមរាប បានប្រាប់ថា ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការ នគរបាលខេត្ត អោយចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទីតាំង៣ផ្សេងគ្នា ក្នុងក្រុងសៀមរាប យើងបានចុះបង្រ្កាបនិងឃាត់ខ្លួនបានមនុស្ស ប្រុស ស្រី ៩នាក់ យកមកធ្វើការសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តក្នុងនោះ ៦នាក់ ដែលជាអ្នកលេងបៀរ បានធ្វើការអប់រំឱ្យត្រឡប់ទៅផ្ទះវិញនិងម្នាក់បញ្ជូនទៅការិយាល័យគ្រឿងញៀន ចំណែក ប្រុស ស្រី ២នាក់ បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
លោកបានបន្តថា ទីតាំងទី១/ឃាត់អ្នកលក់ឆ្នោត ម្នាក់ ជិត(ផ្សារលើធំថ្មី) ស្ថិតនៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទីតាំងទី២/បង្ក្រាបផ្ទះបើកលេងល្បែង(បៀកងយឺត)ស្ថិតនៅក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាបនិង ទីតាំងទី៣/បង្ក្រាបបាននៅភូមិទស្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ជាលទ្ធផល យើងឃាត អ្នកញៀនល្បែងស៊ីសង ប្រុស ស្រី ទាំង៩នាក់នោះមាន៖ 🏻ទី១/ឈ្មោះ អ៊ុំ សុភា ភេទប្រុស អាយុ37ឆ្នាំ ទី២ ឈ្មោះ រ័ត្ន សាវឿន ភេទស្រី អាយុ47ឆ្នាំ ទី៣ឈ្មោះក្រូច អៀង ហៅលី អៀង ភេទប្រុស អាយុ42ឆ្នាំ ទី៤/ឈ្មោះ ឡេង ញិប ភេទស្រី អាយុ44ឆ្នាំ ទី៥/ឈ្មោះ ម៉ាន់ ណៃ ភេទស្រី អាយុ57ឆ្នាំ ទី៦ /ឈ្មោះ ក្រូច ហាន ភេទប្រុស អាយុ47 ទី៧/ឈ្មោះ ជួប ថេត ភេទប្រុស អាយុ47ឆ្នាំ ទី៨/ឈ្មោះ ឆាន់ ណារ៉ុង អាយុ២០ឆ្នាំ មានប្រើប្រាស់សារធាតុញៀន បញ្ជូនទៅការិយាលយ័ប្រឆាំងគ្រឿងញៀនអនុវត្តតិវិធីតបន្ត ទី៩/ឈ្មោះ ដក់ មុំ ភេទ ស្រី អាយុ ៣៨ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិទស្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាបនិង ភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ក្រោយពីបានធ្វើការឃាត់ខ្លួនអ្នកលេង និង ម្ចាស់ទីតាំង កម្លាំងជំនាញយើងបាន ដកហូតវត្ថុតាងរួមមាន៖1/ទូរស័ព្ទដៃចំនួន0៧គ្រឿង ,ប្រាក់ដុល្លារ និង ប្រាក់រៀលមួយចំនួន , សម្ភារៈកត់ឆ្នោត មួយចំនួនធំ ,ម៉ូតូចំនួន២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ប្រុស ស្រី ទាំង៩នាក់ ក្នុងនោះ ៦នាក់ ធ្វើការអប់រំឱ្យត្រឡប់ទៅផ្ទះវិញ រីឯ អ្នកលេងបៀរ ឈ្មោះ ឆាន់ ណារ៉ុង ដែលមានប្រើប្រាស់សារធាតុញៀន បញ្ជូនទៅការិយាលយ័ប្រឆាំងគ្រឿងញៀន ចំណែក ម្ចាស់ផ្ទះ ដែលផ្តល់ទីតាំងឱ្យគេលេងបៀរ បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧ នេះ៕ ប៊ុនរិទ្ធី