ខេត្តរតនគិរី៖ ប្រជាពលរដ្ឋចំនួន២១២នាក់ រស់នៅភូមិ២ ឃុំល្អក់ ស្រុកអូជុំ បានលើកគ្នាមកតវ៉ានៅមណ្ឌលតំណាងរាស្ដ្រខេត្ត ស្នើសុំជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូប ដែលបានតុលាការចាប់ខ្លួនការពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពីរួមគំនិតដោះលែងអ្នកទោសចេញពីពន្ធនាគារភ្នំស្វាយ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ញើប សរ អាយុ៤១ឆ្នាំ រស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា ពួកគាត់ថ្ងៃនេះលើកគ្នាមកតវ៉ាក្នុងគោលបំណងស្នើរសុំឲ្យលោកប៊ូ ឡាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរី អន្ដរាគមន៏សូមដោះលេងលោកវរសេនីយ៏ឯកខ្យាល ប៉ាង៉ាង នាយការិយាល័យអប់រំក្រែប្រែ នៃពន្ធនាគារភ្នំស្វាយ ឲ្យបាននៅក្រៅឃុំវិញផង ។
លោកបៀន យ៉ែម មានតួនាទីជាទំទប់ទី១ ឃុំល្អក់ ស្រុកអូជុំ និងជាតំណាងប្រជាពលរដ្ឋក៏បានឲ្យដឹងស្រដៀងប្រជាពលរដ្ឋម្នាក់ឈ្មោះ ញើប សរ ដែរ។
ការតវ៉ារបស់ប្រជាពលរដ្ឋត្រូវបានលោកប៊ូ ឡាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរី យល់ព្រមទទួលយកសំណើរខាងលើយកទៅជូនថ្នាក់លើដើម្បីពិនិត្យ និងសូមគោលការណ៏ ។
លោក ប៊ូ ឡាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរី បានដាក់ការងឿងឆ្ងល់ថា ហេតុអ្វីបានជាការចាប់ខ្លួនមន្រ្ដីពន្ធនាគារខាងលើមិនឃុំខ្លួននៅពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី បែបជាទៅឃុំខ្លួននៅខេត្តពន្ធនាគារខេត្តស្ទឹងត្រែងទៅវិញ ។
ពាក់ព័ទ្ធនឹងការងាយឆ្ងល់របស់លោក ប៊ូ ឡាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរី លោកឧត្តមសេនីយ៏ត្រី ទិន សុវណ្ណនី ប្រធានពន្ធនាគារភ្នំស្វាយ បានឲ្យបញ្ជាក់ថា ការបញ្ជូនខ្លួនលោកវរសេនីយ៏ឯក ខ្យាល ប៉ាង៉ាង នាយការិយាល័យអប់រំក្រែប្រែ ទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែងទី១ ដោយតែគាត់ជាមន្រ្ដីអនុរក្សពន្ធនាគារក្នុងខេត្តរតនគិរី និងទី២ ខ្លាចអ្នកទោសដែលជាប់ឃុំឃាំងវាយធ្វើបាបរូបលោក ។
ដោយយល់ឃើញបែបនេះ ទើបថ្នាក់លើសម្រេចបញ្ជូនលោកវរសេនីយ៏ឯក ខ្យាល ប៉ាង៉ាង ទៅឃុំខ្លួននៅពន្ធនាគារស្ទឹងត្រែង ជៀលវាងមានហេតុការណ៍ចៃដន្យ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២ និង១០យប់ មានករណីអ្នកទោសចំនួន៥នាក់លួចរត់ចេញពីពន្ធនាគារ ខេត្តរតនគីរី ភ្លាមនោះ ត្រូវមន្ត្រីអនុរក្ស ពន្ធនាគារដេញតាមចាប់បានម្នាក់មកវិញភ្លាមៗ បន្ទាប់មក នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចចាប់បានម្នាក់ទៀតនៅស្រុកវើនសៃ ចំណែក៣នាក់ទៀត នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ រហូតដល់ពេលនេះ គឺស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ហើយរនៅសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានឈានទៅឃាត់លោកខ្យាល ប៉ាង៉ាង នាយការិយាល័យអប់រំកែប្រែ នៃពន្ធនាគារខេត្តរតនគិរីម្នាក់ ពីជាប់ពាក់ព័ន្ធជួយសម្រួលដល់ការលួចរត់ដោយអ្នកត្រួតពិនិត្រតាមមាត្រ៥៦៧ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ៕ សាយប៉ូច