ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកអេដចាយបុកម៉ូតូស្លាប់ម្នាក់ និងជ្រុលចូលទៅក្នុងសាលាអន្តរជាតិបុកម៉ូតូថែម៣គ្រឿងទៀត

ចែករំលែក៖

ខេត្តកណ្តាល៖ គ្រោះថ្នាក់កើតឡើងគ្រប់ពេលវេលា ប្រសិនបើអ្នកបញ្ជាយានយន្តគ្រប់ប្រភេទមិនយកចិត្តទុកដាក់ ប្រុងប្រយ័ត្នស្មារតីបើកបរឲ្យម៉ឺងម៉ាត់ទេនោះ ។

កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បុរសម្នាក់កំពុងបើកម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្តដឹកអេតចាយបើកបុកម៉ូតូរបស់គាត់បណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលចូលទៅសាលាអន្តរជាតិមួយកន្លែងបុកម៉ូតូចតស្ងៀមដួលរាប៣គ្រឿងបន្ថែមទៀត ។

ករណីនេះ សមត្ថកិច្ចបាននិងត្រួតពិនិត្យ និងធ្វើកំណត់ហេតុនៅកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ៕ សុខាសែនជ័យ


ចែករំលែក៖