ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងបាត់ដំបងបន្តបង្ក្រាបក្រុមក្មេងទំនើង ដើរលេងពេលយប់អុកឡុកបង្កអសន្តិសុខឃាត់ខ្លួន 19 នាក់

ចែករំលែក៖

ខេត្តបាត់ដំបងៈ កម្លាំងនគរបាលក្រុងបាត់ដំបងនៅវេលាម៉ោង 2 និង30នាទីយប់រំលងអធ្រាត្រ ថ្ងៃទី22 កក្កដា 2017 ​​​បានចុះល្បាតត្រួតពិនិត្យតាមដងផ្លូវ និងគោលដៅសំខាន់ៗក្នុងក្រុងបាត់ដំបង ហើយបានបង្ក្រាប ក្រុមក្មេងទំនើង ដែលតែងតែ បង្កការរំខាន និង ការអុកឡុកតាមសួនច្បារនាៗ ក្នុងក្រុងបាត់ដំបង ឃាត់បានចំនួន 19នាក់ ស្រី 06 នាក់​​ម៉ូតូ ចំនួន​​ 08 គ្រឿង ។

ក្រុមក្មេងទំនើងទាំងនោះ បន្ទាប់មកចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀន។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ការបង្រ្កាបក្មេងទំនើងខាងលើគឺដើម្បីរឹតបន្តឹងសន្តិសុខនៅពេលយប់អធ្រាត្ររក្សា សន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

ក្មេងទំនើងដើរលេងពេលយប់នៅក្រុងបាត់ដំបង ភាគច្រើនជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងធ្លាប់វាយចាក់គ្នាបង្កឱ្យរងរបួសជាបន្តបន្ទាប់ផងដែរ។ លោកអធិការប្រាប់ឱ្យដឹងទៀតថា ក្មេងទំនើងខាងលើ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុថ្នាំញៀនបាន រកឃើញអ្នកមានសារធាតុញៀ ន លទ្ធផល វិជ្ជមានៈ 08នាក់ អវិជ្ជមានៈ11នាក់ ស្រី6នាក់។

ក្មេងទំនើងទាំងនោះអ្នកដែលផ្ទុកសារធាតុញៀនសមត្ថកិច្ចចាប់បញ្ជូនយកទៅអប់រំមណ្ឌលបន្សាបគ្រឿងញៀន ដោយលែកអ្នកគ្មានផ្ទុកសារធាតុញៀនបានអប់រំ និងកោះហៅអាណាព្យាបាលមកទទួលដើម្បីយកទៅអប់រំនៅផ្ទះបន្ត៕ សំ វិច្ឆិកា


ចែករំលែក៖