ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចសម្ភារ២នាក់ត្រូវសមត្ថកិច្ចក្របួច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមប្រភពពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩ ស្ថិតនៅឆ្នេរសមុទ្រអូរត្រេះ ក្រុមទី២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ចោរកម្ម (លួចសម្ភារៈជនបរទេស) មួយបានកើតឡើង ។

ក្រោយពីបានទទួលបានព័ត៌មានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានដេញតាមនិងរាយកម្លាំងពួនស្ទាក់។

ករណីនេះបង្រាបបានទាំងស្រុងចាប់បានជនសង្ស័យចំនួន ០២នាក់ រួមទាំងវត្ថុតាង នៅម៉ោង ១០ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ៖ ជនសង្ស័យចំនួន ០២នាក់៖ ១.ឈ្មោះ គុយ ឡុង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ដៃដល់)។ ២.ឈ្មោះ ស៊ាន កេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រែនប់ ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ)។

វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក វេវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ លេខតួ និងលេខម៉ាស៊ីនៈ ០៨៤២៤៩៤ (មធ្យោបាយធ្វើសកម្មភាព), កាបូបស្ពាយ ០១ ពណ៌ខៀវ, គ្រឿងសំអាងមួយចំនួន និងទឹកបរិសុទ្ធ ០១ដប ។

ជនរងគ្រោះឈ្មោះ MELANIA DEUAPEPUTA ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិ អីតាលី មុខរបរ ទេសចរណ៍ មានទីលំនៅក្រុម ភូមិ៦ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់រួមមាន៖ -កាបូបស្ពាយ ០១ ពណ៌ខៀវ, គ្រឿងសំអាងមួយចំនួន, ទឹកបរិសុទ្ធ ០១ដប ។

ជនសង្ស័យទាំង២នាក់បានសាភាពថា:សកម្មភាពនេះពួកគេមានផែនការជាមុនបានជិះម៉ូតូឃ្លាំមើលជនបរទេសណាដែលអាចឆក់បាន ខណៈនោះពួកគេបានឃើញជនបរទេសចុះមុជទឹកទុកសម្ភារះនៅឆ្នេរ ពេលនោះ ពួកគេម្នាក់ចាំនៅលើម៉ូតូ ម្នាក់ទៀតចុះទៅលួចហើយជិះគេចខ្លួនបានរយះពេល១ម៉ោងនិង៣០នាទី ត្រូវកម្លាំងនគរបាលចាប់តែម្ដង។

ចំពោះជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖