ភ្នំពេញ៖ មន្ទិលសង្ស័យជាច្រើនកំពុងកើតមានឡើងជុំវិញការលាឈប់របស់ព្រះ តេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកមួយចំនួនទៀតពីបេសសកកម្មសាងសង់ចេតិយ ជូនសពរបស់លោក កែម ឡី ហើយក៏មាន ចម្ងល់ផងដែរថា តើថវិកាប្រមូលបានតាម រយៈមូលនិធិសម្រាប់សាងសង់ចេតិយ របស់លោកបណ្ឌិត កែម ឡី ត្រូវបានគេ យកទៅណា?
គេនៅចាំបានយ៉ាងច្បាស់ពីថេរដីកា របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃធ្លាប់សូត្រមន្តដាក់ទំនាយនាយករដ្ឋមន្រ្តី កម្ពុជាកាលពីលោក កែម ឡី ទើបទទួល មរណភាពភ្លាមៗ ព្រោះខ្មាន់កាំភ្លើងជួប សម្លាប់បាញ់ប្រហារនោះតាមរយៈសារព័ត៌មាននានាព្រះអង្គបានរៀបរាប់បង្ហាញ គម្រោងជាច្រើនសម្រាប់បេសកកម្មសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ដូចមានរៀបចំជាស្រះទឹកនិងធ្វើជាបណ្ណាល័យថែមទៀតផង ។
បើតាមស្តាប់ការរៀបរាប់របស់ព្រះសង្ឃ គ្រងស្បង់ចីវរដើម្បីបម្រើនយោបាយបក្សប្រឆាំងអង្គនេះអ្នកដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី បានបង្ហាញក្តី សប្បាយរីករាយខ្លាំងណាស់ ហើយសូម្បីតែដួងវិញ្ញាណក្ខន្ធរបស់លោក កែម ឡី ក៏បានស្ងប់ផងដែរ។ ព្រោះថា តាមការរៀប រាប់នោះគឺសពរបស់លោក កែម ឡី នឹងត្រូវ បានតម្កល់ក្នុងទីកន្លែងដ៏ថ្លៃថ្នូរស័ក្តិសមជាបុគ្គលដែលមហាជនគោរពស្រឡាញ់។
តែផ្ទុយទៅវិញទាំងព្រះតេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកមួយចំនួនហាក់មិនបានធ្វើអ្វីទៅតាមការលើកឡើងនោះឡើយ។ រយៈពេលប្រមាណជា១ឆ្នាំតាំងពីថ្ងៃដែលព្រះតេជគុណបានប្រកាសនោះ កុំ ថាឡើយសួនច្បារ ស្រះទឹក ឬបណ្ណាល័យ សូម្បីតែចេតិយរបស់លោកបណ្ឌិត កែម ឡី ក៏មិនទាន់បានលេចចេញជារូបរៀងនៅ ឡើយ។ សពលោក កែម ឡី ដែលគេនាំគ្នា ថា គោរពស្រឡាញ់បានត្រឹមនៅក្នុងផ្នូរធ្វើពីស៊ីម៉ងត៍យ៉ាងសាមញ្ញជាទីបំផុតក្នុងគេហ ដ្ឋានរបស់លោកនៅក្នុងខេត្តតាកែវ ។
លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើត របស់លោក កែម ឡី បាននិយាយថា ព្រះ តេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកមួយ ចំនួនទៀតបានលាឈប់ពីបេសកកម្មសាងសង់ចេតិយរបស់លោកបណ្ឌិត កែម ឡី ទៅហើយ។ ក្រៅពីការលាឈប់ទៅសម្រាប់ ថវិកាដែលព្រះតេជគុណ ប៊ុត ប៊ុនតិញ និង សមាជិកមួយចំនួនបានប្រកាសកៀរគរ សម្រាប់សាងសង់ចេតិយនោះក៏មិនដឹងថា ប្រមូលបានប៉ុន្មាន ហើយត្រូវយកទៅ ទីណាដែរ ។
បើតាមលោកយាយម្តាយរបស់បណ្ឌិត កែម ឡី និងលោក កែម រិទ្ធិសិទ្ធ បានឲ្យ ដឹងថា លោកមិនដែលទទួលបានថវិកាសូម្បី មួយរៀលពីគណៈកម្មការសម្រាប់ដំណើរការសាងសង់ចេតិយនោះឡើយ ។
លោក កែម រិទ្ធិសិទ្ធ ក៏បានបង្ហើបរឿងរ៉ាវឆ្អែតចិត្តជាច្រើនទៀតដែលលោកសូមកុំឲ្យទម្លាយពាក់ព័ន្ធនឹងសពបងប្រុសរបស់ លោកត្រូវបានមនុស្សជាច្រើនចាត់ចែង លើសពួកគាត់ជាក្រុមគ្រួសារជាប្អូនប្រុស ជាបងស្រី និងជាម្តាយនោះ។ ប្អូនប្រុស បង្កើតរបស់លោក កែម ឡី គឺលោក កែម រិទ្ធិសិទ្ធ បានថ្លែងទទូចទៅដល់ប្រជាពល រដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសកុំមានការលាបពណ៌ជុំវិញការស្លាប់របស់លោក បណ្ឌិត កែម ឡី និងកុំចោទថា អ្នកនេះ អ្នក នោះជាអ្នកនៅពីក្រោយនៃការសម្លាប់លោក បណ្ឌិត កែម ឡី ហើយក៏សូមឲ្យបញ្ឈប់ការ និយាយថា រូបលោកនិងក្រុមគ្រួសារកំពុងធ្វើជំនួញលើសពលោកបណ្ឌិត កែម ឡី ផងដែរ ។
មហាជនកំពុងកើតការងឿងឆ្ងល់យ៉ាងខ្លាំងថា ក្រោយពីព្រះតេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកដទៃទៀតប្រកាសពីដំណើរការសាងសង់ចេតិយគឺមានសប្បុរសជន មិនតិចទេបានចូលថវិកាដើម្បីសាងសង់ ចេតិយជូនសពលោក កែម ឡី ដែលពួកគេ គោរពស្រឡាញ់ តែហេតុអ្វីបែរជាថវិកានេះ មិនបានដល់ក្រុមគ្រួសារសម្រាប់ដំណើរការ សាងសង់ចេតិយទៅវិញ ។
តើថវិកានោះទៅណា? ឬមួយព្រះតេជ គុណ ប៊ុត ប៊ុនតិញ យកថវិកាដែលរកបានក្រោមស្លាកសាកសពលោកបណ្ឌិត កែម ឡី ទៅធ្វើអ្វីជំនួសវិញ?
រឿងរ៉ាវទាំងអស់នេះមានតែដួងវិញ្ញាណ ក្ខន្ធលោកបណ្ឌិត កែម ឡី ទេ ទើបដឹងការ ពិត ហើយប្រសិនបើជនណាយកថវិកា របស់សប្បុរសដែលមានសទ្ធាសាងសង់ចេតិយលោកបណ្ឌិត កែម ឡី សូមឲ្យលោក បណ្ឌិតទៅតាមទារពីជនខិលខូចទាំងអស់នោះចុះ ។
តែទោះជាយ៉ាងណាសូមវិញ្ញាណក្ខន្ធលោកបណ្ឌិតបានស្ងប់ចុះព្រោះថា ពេល នេះនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានមនុស្សស្វែងរក ផលចំណេញផ្នែកនយោបាយនាំគ្នាលាបពណ៌នោះបានចេញមុខជួយសាងសង់ ចេតិយជូនលោកហើយលោកបណ្ឌិតនឹងលែងរងាទៀតហើយ ព្រោះលោកបានរងា ជាងមួយឆ្នាំមកហើយ ព្រោះតែគណៈកម្ម ការ។ ការចេញមុខជួយសាងសង់ចេតិយ នេះមិនត្រឹមតែដួងវិញ្ញាណក្ខន្ធលោកបានស្ងប់នោះទេ សូម្បីតែម្តាយរបស់លោកគឺ លោកយាយ ភោគ សេ ក៏គាត់បានរីករាយ ផងដែរ ព្រោះគាត់បានឃើញកូនគាត់មានទីកន្លែងមួយដ៏សមរម្យក្នុងជីវិតចុងក្រោយរបស់គាត់ ៕ ហេង សូរិយា