ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជាំជិះម៉ូតូលឿនពេករេចង្កូតបុកដើមឆត្របាក់កស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ផឹកស៊ីស្រវឹកជោកជាំជិះម៉ូតូលឿនជ្រុលរេចង្កូតទៅបុកដើមឆ័ត្របាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបង្កឲ្យមានភាពភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ចំណុចមុខផ្សារតាំងក្រសាំង ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ភី ភាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក មុនពេលកើតហេតុជនរងគ្រោះផឹកស៊ីស្រវឹង ហើយជិះម៉ូតូម៉ាកFutuer ពណ៏ស្វាយ លាយពណ៌ទឹកមាស គ្មានស្លាកលេខ បើកចេញពីជើងទៅត្បូងក្នុងល្បឿនលឿនរេចង្កូតពេញថ្នល់ លុះដល់ចំណុចកើតហេតុខាងលើទៅបុកដើមឆ័ត្របាក់កស្លាប់តែម្តង ចំណែកម៉ូតូខូចខ្ទេចអស់។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង ធ្វើកំណត់ហេតុ និងប្រគល់ម៉ូតូ និងសាកសពជនរងគ្រោះឲ្យឪពុកម្តាយ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖