ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកក្រុមប្រឹក្សាខណ្ឌស្នើអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យបញ្ហាអ្នកពុះដីឡូតិ៍លក់មិនមានរៀបប្រព័ន្ធលូបង្ហូរទឹក

ចែករំលែក៖

ភ្នំពេញ ៖ អង្គប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី២របស់ក្រុមប្រឹក្សាសាលាខណ្ឌព្រែកព្នៅ បានចាប់ផ្តើមលើកយករបៀបវរៈចំនួន៤មកដោះស្រាយ កាលពីព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅសាលាខណ្ឌព្រែកព្នៅ ដែលមានការ ដោយមានលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោកស្រីអភិបាលរង សួន ចាន់ណារី ជំនួសអោយលោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ​ លោកទូច សាលីមអភិបាលរងខណ្ឌនាយករដ្ឋបាល មន្ត្រី នគរបាល កងរាជអាវុធហត្ថ ចៅសង្កាត់ទាំង ៥ និងមន្ត្រីសាលាខណ្ឌផងដែរ។

របៀបវរៈដែលត្រូវលើកយកមកអនុវត្តន៍មាន ទី ១ ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ​ សាមញ្ញលើកទី ៣៨អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ ទី​ ២ ពិនិត្យនិងអនុមត័សេចក្តីព្រាងរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ​ ២០១៧ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ទី៣ ពិនិត្យ និងអនុមត័ ស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែ១របស់សាលាខណ្ឌព្រែកព្នៅ និងទី៤ ពិនិត្យនិងអនុមត័ សេចក្តីព្រាង ការណែនាំស្តីពីដំណើការរៀបចំការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល( ២០១៨ – ២០២០ )។

លោក ឃុត សុឃឿនសមាជិកក្រុមប្រឹក្សាបានលើកយកសំណើរបស់ប្រជាពលរដ្ឋ ស្នើសុំឲ្យប្រធានក្រុមប្រឹក្សានិ ងលោកស្រីអភិបាល មេត្តាជួយចុះពិនិត្យតាមបណ្តាក្រុមឈ្មួញដែលនាំគ្នាពុះដីឡូតិ៍លក់ជួយដាក់ប្រព័ន្ធលូបង្ហួរទឹក នៅក្នុងសង្កាត់ពន្សាំង ដែលជាផលប៉ះពាល់ដល់ការប្រកបការដាំដុះស្រូវដំណាំផ្សេងៗរបស់ពួកគាត់ និង សុំឲ្យជួយរៀបចំដាក់ប្រព័ន្ធលូបង្ហកទឹកដែលលិចលង់តាមផ្លូវនៃសង្កាត់ពន្សាំងនៅភូមិមុខ៤ ជាហេតុធ្វើឲ្យលិចស្រូវ សន្ទូងរបស់ប្រជាពលរដ្ឋ ហើយនិងផ្នែកសំណង់ ដែលសាងសង់មិនមានដាក់ប្រព័ន្ធលូនៅសង្កាត់គោករការ និងស្នើឲ្យជួយពិនិត្យមើលកំណាត់ផ្លូវភូមិអង្គតាកូវ ដែលបច្ចុប្បន្នកំពុងទទួលរងនូវការលិចទឹកដាច់មួយកំណាត់ចរាចរណ៍មិនកើត មេត្តាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋផង និងបញ្ហាបន្ទាប់ដែលដាក់ជូនក្នុងអង្គពិធីប្រជុំ អំពីរឿងល្បែងស៊ីសងជ្រកក្រោមស្លាកយីហោ ណែត២៤ ម៉ោង ក្នុងសង្កាត់ព្រែកព្នៅ មានបង្កប់ហ្គេម បាញ់ត្រី ស្ទូចស្រីជាដើម។ល។ ដែលបច្ចុប្បន្នកំពុងដំណើរការ មិនដាច់នាំឲ្យប៉ះពាល់ដល់ការសិក្សា ព្រោះថាទីតាំងនោះនៅជិតសាលារៀនផងដែរ។

ឆ្លើយតបទៅនឹងអ្វីដែលជាការលើកឡើងរបស់សមាជិកក្រុមប្រឹក្សា លោកស្រីសួន ចាន់ណារី អភិបាលរងខណ្ឌព្រែកព្នៅបានលើកឡើងថា ចំពោះបញ្ហារឿងប្រព័ន្ធលូបង្ហូរទឹកគឺលោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បាននិងកំពុងមានវិធានការណ៍បណ្តើរៗជូនប្រជាពលរដ្ឋរួចហើយដែរ ហើយបញ្ហាមួយចំនួនទៀត កំពុងដាក់សំណើជូនទៅអភិបាលរាជធានីភ្នំពេញជួយដោះស្រាយផងដែរ៕​ ព្រែកជ័យ


ចែករំលែក៖