ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានវិបត្តិក្នុងគ្រួសារផឹកថ្នាំបាញ់ស្មៅម៉ាក សុីខ្វាលីហ្វប់ ធ្វើអត្តឃាតខណៈប្រពន្ធទៅដេកផ្ទះកូន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងប្រពន្ធមានវ័យចំណាស់ជាងខ្លួនរហូតដល់ទៅជាង ១០ឆ្នាំម្នាក់ បានផឹកថ្នាំបាញ់ស្មៅម៉ាក សុីខ្វាលីហ្វប់ ធ្វើអត្តឃាតបានសម្រេចនៅលើផ្ទះ ខណៈដែលប្រពន្ធវ័យចំណាស់របស់គាត់ទៅដេកនៅផ្ទះកូន ដោយទុកឲ្យគាត់(ជនរងគ្រោះ)ដេកនៅផ្ទះម្នាក់ឯង ដែលហេតុការណ៍នេះត្រូវបានគេសង្ស័យដោយសារមានវិបត្តិក្នុងគ្រួសារ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលលាចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ែម ធី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ គាត់គ្មានកូនទេ ដោយគាត់មានប្រពន្ធវ័យចំណាស់ជាង ៦០ឆ្នាំ ប្រពន្ធមានកូនមានប្តីមានប្រពន្ធអស់ទៅហើយ។

ប្រភពព័ត៌មានខាងលើបន្តថា ក្រោយកើតហេតុមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធបានចុះដល់កន្លែង ដើម្បីធ្វើការបើកការសើបអង្កាត និងធ្វើការស្រាវជ្រាវចាប់យកវត្ថុតាងនានាជុំវិញទីនោះ លទ្ធផល៖ ឃើញដបជ័រថ្នាំបាញ់ស្មៅម៉ាក សុីខ្វាលីហ្វប់ ចំនួន ១ដប ហើយជនរងគ្រោះពេលកើតហេតុគេមិនបានឃើញឬឮសំឡេងទំនាស់នៅក្នុងគ្រួសារអ្វីនោះឡើយ ព្រោះយប់នោះប្រពន្ធគាត់ទៅដេកនៅផ្ទះកូនឯក្បែផ្សារស្រុកភ្នំក្រវាញឯណុះ ប៉ុន្តែនៅមុនៗកើតហេតុគេធ្លាប់ឮជនរងគ្រោះគាត់ចេះតែពោលថាមិនចង់រស់ ដូច្នេះហើយទើបគេអាចសន្ថិដ្ឋានថាគ្រួសារនេះក៍អាចមានវិបត្តិក្នុងគ្រួសារនោះដែរ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រោយមន្រ្តីជំនាញធ្វើការងារបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដោយពុំមានស្លាកស្នាមអ្វីគួរឲ្យជាប់ពាក់ព័ន្ធក្នុងករណីការសង្ស័យឃាតកម្មនោះ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិទទួលយក ដើម្បីចាត់ចែងធ្វើបុណ្យតាមនីតិវិធីប្រពៃណីខ្មែរ៕ ប៉ឹម ពិន

 


ចែករំលែក៖