ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញក្រើនរំលឹកដល់អភិបាលខណ្ឌទាំងអស់កុំរើសអើងលេខទូរស័ព្ទនៅពេលពលរដ្ឋតេចូល

ចែករំលែក៖

ភ្នំពេញ៖ មានប្រសាសន៍ធ្ងន់ៗនៅក្នុងពិធីផ្ទេរតំណែងអភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកនិងផ្តាំផ្ញើដល់អភិបាលខណ្ឌទាំង១២ថា ចូរកុំរើសអើងលេខទូរស័ព្ទខណៈដែលមានបងប្អូនប្រជាពលរដ្ឋណាគាត់តេប្រាប់ពីដំណឹងផ្សេងៗ គាត់ចង់រាយការណ៍ណាមួយដល់អស់លោកជាអភិ បាលខណ្ឌ ហើយឃើញលេខទូរស័ព្ទនោះមិនល្អ គឺមិនលើក មិនទទួល។ ស្រាប់តែមានលេខខ្លះតេចូលលេខល្អ លើកលឿនណាស់ ទទួលលឿនណាស់ ធ្វើដូច្នេះមិនត្រឹមត្រូវនោះទេ។ យើងត្រូវចាត់ទុកថា យើងជាកូនចៅប្រ ជាពលរដ្ឋ គាត់មានការហើយ មានបញ្ហាហើយទើបគាត់សម្រេចចិត្តតេមករក យើងជាអភិបាលខណ្ឌនោះ។ហេតុដូច្នេះត្រូវលប់បំបាត់ ហើយយើងត្រូវលើក ទូរស័ព្ទនៅពេលមានពលរដ្ឋតេចូល។ លោកអភិបាលរាជធានីបានបន្តថា សាលារាជធានីភ្នំពេញ នឹងបង្កើតទូរស័ព្ទ Hotline។ បើកាលណាយើងមិនទទួលទូរស័ព្ទពីពលរដ្ឋ ស្មើនឹងយើងមិនពេញចិត្តពលរដ្ឋ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អទើបធ្វើអ្វីៗបានរលូន និងបានសម្រេច។ បញ្ហាសាមគ្គីភាពជាបញ្ហាចម្បង ហើយក៏ជាបញ្ហាធំណាស់ ហើយជម្ងឺតួរឯកគួរតែលុបបំបាត់ កុំ ឲ្យមានជម្ងឺតួរឯកក្នុងកន្លែងធ្វើការ។

លោកអភិបាលរាជធានី ក៏បានផ្តាំផ្ញើផងដែរ ដល់កងកម្លាំងប្រដាប់អា វុធទាំងអស់ថា មិនមែនតែស្តីបន្ទោសទៅលើអាជ្ញាធរ ហើយបែរជាខ្លួនគិតថាជាកងកម្លាំងហើយមិនធ្វើតាមអាជ្ញាធរនោះទេ។ ឯលឧត្តមថា កងកម្លាំងជាសេនាធិការឲ្យអាជ្ញាធរ ហេតុដូច្នេះពាក្យថាអាជ្ញាធរគឺបូករួមនឹងកងកម្លាំងនឹង ហើយ។ អាជ្ញាធរមានសិទិ្ធស្នើសុំដក ឬដាក់កងកម្លាំងបាន ចឹងត្រូវរួមគ្នាធ្វើការ ហើយក្នុងនោះពេលមានពលរដ្ឋមកប្តឹងផ្តល់ ហើយពលរដ្ឋនោះមានអាការៈស្រវឹងស្រាប់តែយើងនឹងអត់ទទួលពាក្យបណ្តឹងគាត់ទេ អាហ្នឹងអត់បានទេ កុំដល់គាត់ខឹងហើយ យើងខុសដែរ។ លោកមានប្រសាសន៍ថា អ្នកស្រវឹងអាចនិយាយរឿងពិតច្រើនជាងកុហក ចឹងត្រូវតែទទួលពាក្យបណ្តឹងគាត់។

លោក ឃួង ស្រេង ក៏បានស្នើដល់អភិបាលខណ្ឌទាំង១២ និងសង្កាត់ទាំង១០៥ ត្រូវគិតគូរបញ្ហាបម្រើពលរដ្ឋឲ្យបានដល់គោលដៅ ដែលរាជរដ្ឋាភិបាលចង់បាន៕ តាឡឹម


ចែករំលែក៖